អង្គការសហប្រជាជាតិអញ្ជើញប្រទេសអារ៉ាបទាំង៣ចូលរួមកិច្ចប្រជុំអំពីសន្តិភាពមជ្ឈឹមបូពា៍

អង្គការសហប្រជាជាតិអញ្ជើញប្រទេសអារ៉ាបទាំង៣ចូលរួមកិច្ចប្រជុំអំពីសន្តិភាពមជ្ឈឹមបូពា៍ - ảnh 1
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ky Moon

          (VOV)_អគ្គលេខាធិការ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban
 Ky Moon នាថ្ងៃទី៥ កញ្ញា បានអញ្ជើញអេហ្ស៊ីប Jordan និងអារ៉ាប់ប៊ីសាអ៊ូឌីដ ចូល
រួម​កិច្ចប្រជុំមួយក្នុងខែនេះ  របស់ចតុភាគី ស្ដីពីសន្តិភាពនៅមជ្ឈឹមបូពា៍ (រួមមាន៖​
អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អាមេរិក និងរុស្ស៊ី) ដើម្បីស្វែងរកដំណោះ
ស្រាយនយោបាយមួយ សំរាប់ជំលោះ អ៊ីស្រាអែល-ប៉ាឡែស្ទីន។ 

          លោក Ban Ki Moon បាននាំចេញសេចក្ដីអញ្ជើញនេះ បន្ទាប់ពីពេល​ ក្រុម
ចតុភាគីស្ដីពីសន្តិភាពនៅមជ្ឈឹមបូពា៍ ប្រជុំនាខែកុម្ភះ ចេញសេច្ចក្តីសម្រេច​ចិត្ត 
បញ្ជូនបណ្ដាប្រទេសអារ៉ាប់ ចូលរួមក្នុងដំណើរការទូត ដើម្បីជំរុញដំណើរ​សន្តិភាព
នៅមជ្ឈឹមបូពា៍ រវាងអ៊ីស្រាអែល និងប៉ាឡែស្ទីនឡើងវិញ។ សហភាពអឺរ៉ុប សង្ឃឹម
ថា៖ ​ការចូលរួមរបស់បណ្ដាប្រទេសអារ៉ាបនេះនឹងនាំមកនូវក្តីសង្ឃឹម សំរាប់វង់ចរចារនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ