អង្គការសហប្រជាជាតិអនុញ្ញាតឲ្យប្រទេសកូរ៉េទាំងពីរស្ដារឡើងវិញខ្សែរទូរស័ព្ទ ទាក់ទងយោធា

(VOVWORLD) -គណៈកម្មាធិការដាក់ទណ្ឌកម្មកូរ៉េខាងជើង នៃអង្គការសហប្រជាជាតិបានឯកភាពលើសំណើររបស់កូរ៉េខាងត្បូងអំពីការស្ដារឡើងវិញខ្សែទូរស័ព្ទទាក់ទងយោធា រវាង ស.ប.ប.ក និងកូរ៉េខាងត្បូង។ 
អង្គការសហប្រជាជាតិអនុញ្ញាតឲ្យប្រទេសកូរ៉េទាំងពីរស្ដារឡើងវិញខ្សែរទូរស័ព្ទ ទាក់ទងយោធា - ảnh 1មន្រ្តីកូរ៉េខាងត្បូងពិនិត្យមើលខ្សែទូរស័ព្ទអន្តរកូរ៉េ។ រូបថត: YONHAP / TTXVN 

មន្ត្រីការទូតមួយរូបនៃក្រុមប្រឹក្សាសន្តិសុខនៃអង្កការសហប្រជាជាតិ នាថ្ងៃទី ១៦ កក្កដាបានឲ្យដឹងថា គណៈកម្មាធិការពោលខាងលើនឹងអនុញ្ញាតឲ្យប្រើប្រាស់សម្ភារៈនិងឧបករណ៍ពិសេសដូចជាខ្សែកាបអុបទិក ឡានក្រុង ឡានដឹកជញ្ជូន ប្រេងកាត និងប្រេងម៉ាស៊ីន សម្រាប់ការជួសជុលខ្សែទូរស័ព្ទទាក់ទង។ នាបច្ចុប្ប្នន្ន កូរ៉េខាងជើងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម អន្តរជាតិជាច្រើន ដែលទាក់ទិននឹងការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីល ដូច្នេះសកម្មភាពនាំចូលនិងនាំចេញរបស់ខ្លួនត្រូវបានដាក់កំហិតយ៉ាងតឹងរ៉ឹង។

នាសប្តាហ៍មុនឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអង្គការសហប្រជាជាតិលោក Cho Tae Yul បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានគណៈកម្មាធិការខាងលើ អំពីការលើកសំណើរស្ដារឡើងវិញខ្សែទូរស័ព្ទយោធាជាមួយ ស.ប.ប.ក។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បានឲ្យដឹងថា EU នឹងជួយឧបត្ថម្ភជាអតិបរមាទាំងខាងនយោបាយ ទាំងខាងការទូត ហើយមានជំនឿជាក់ថាគ្មានវិធានការណាមួយ ដែលអាចជំរុញខ្លាំងដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ