អង្គការសហប្រជាជាតិអបអរសាទរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19

(VOVWORLD) - អ.ស.បនឹងមានការកត់ សម្គាល់យ៉ាងសក្តិសមដើម្បីលើកតម្កើងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងរក្សាសន្តិភាពក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ក្នុងនោះមាននាយទាហាន រក្សាសន្តិភាពរបស់វៀតណាមផងដែរ។
អង្គការសហប្រជាជាតិអបអរសាទរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 - ảnh 1 លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh នៅក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)

ក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១០ កក្កដា រវាងលោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ (អ.ស.ប) លោក Atul Khare នោះ ថ្នាក់ដឹកនាំអ.ស.បរូប នេះបានអបអរសាទរចំពោះរាល់កិច្ចខិតខំប្រឹងប្រែងនិងស្នាដៃរបស់វៀតណាមក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 រួមទាំងកម្លាំងរក្សា សន្តិភាពដែលកំពុងបំពេញភារកិច្ចនៅសាធារណៈរដ្ឋស៊ូដង់ខាងត្បូងនិង សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលទៀតផង។

ថ្លែងនៅជំនួបពិភាក្សានេះ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh បានជម្រាបអំពីលទ្ធផលនៃការចូលរួមសកម្មភាពរក្សា សន្តិភាពអ.ស.បរបស់វៀតណាមនាពេលកន្លងទៅ ជាពិសេស គឺកិច្ចខិតខំ ប្រឹងប្រែងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 នៅទ្វីបអាហ្វ្រិក។ លោកក៏បាន អះអាងដែរថា ក្រសួងការពារប្រទេសវៀតណាមនឹងបន្តឆ្ពោះទៅសម្រេច របៀបវារៈសំខាន់ៗនៅសេសសល់ក្នុងឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ឯក បម្រុង Nguyen Chi Vinh បានមានប្រសាសន៍ថា៖   

“សកម្មភាពដ៏សំខាន់មួយនាពេលខាងមុខនោះគឺសន្និសីទ “ស្ត្រីជាមួយ សកម្មភាពរក្សាសន្តិភាពអ.ស.ប” នាចុងខែសីហាឆ្នាំនេះតាមការគ្រោង ទុក។ ប៉ុន្តែ ដោយសារវិបត្តិជម្ងឺ Covid-19 វៀតណាមបានសម្រេចលើកដល់ កាលណាដែលជម្ងឺត្រូវបានរុញថយក្រោយ ហើយប្រទេសទាំងអស់សុទ្ធតែ មានភាពត្រៀមខ្លួនជាស្រេច គឺយើងខ្ញុំនឹងរៀបចំសន្និសីទនាចុងឆ្នាំនេះឬក្នុង ឆ្នាំក្រោយ។ ក្នុងឋានៈជាប្រធានអាស៊ានវៀតណាមមានបំណងចង់ពង្រីក កិច្ចសហប្រតិបត្តិការរវាងកម្លាំងរក្សាសន្តិភាពនានា ហេតុដូច្នេះ យើងខ្ញុំ គ្រោងនឹងបង្កើតមជ្ឈមណ្ឌលរក្សាសន្តិភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុង គោលដៅរៀបចំការហ្វឹកហ្វឺន ចែករំលែកបទពិសោធន៍ លើកកំពស់សមត្ថ ភាពសម្រាប់កម្លាំងរក្សាសន្តិភាពនៃប្រទេសនានាក្នុងតំបន់”។

ជាការឆ្លើយតប អគ្គលេខាធិការរងអ.ស.បលោក Atul Khare បានថ្លែង អំណរគុណកិច្ចខិតខំប្រឹងប្រែងរបស់កងពេទ្យកម្រិត២លេខ២របស់វៀតណាមដោយបានលើកឡើងវិធានការបង្ការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ជាច្រើន។ លោក Atul Khare ក៏បានអះអាងថា អ.ស.បនឹងមានការកត់ សម្គាល់យ៉ាងសក្តិសមដើម្បីលើកតម្កើងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងរក្សាសន្តិភាពក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ក្នុងនោះមាននាយទាហាន រក្សាសន្តិភាពរបស់វៀតណាមផងដែរ។ លោកអគ្គលេខាធិការរងអ.ស.ប បានអបអរសាទរវៀតណាម ដោយឡែកគឺវិទ្យាស្ថានពេទ្យយោធា ដោយ បានផលិតប្រកបដោយជោគជ័យនូវឧបករណ៍ធ្វើតេស្តរកវីរុស SARS-CoV-2 ព្រមទាំងអបអរសាទររាល់លទ្ធផលវិជ្ជមានរបស់វៀតណាមក្នុងការ ប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ក៏ដូចជាដាក់ចេញផែនការពង្រីកកិច្ចសហប្រតិ បត្តិការនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ