អង្គការសហប្រជាជាតិអំពាវនាវឲ្យអ៊ីស្រាអែលគោរពច្បាប់សង្គ្រាម
(VOVWORLD) - នៅថ្ងៃទី ១៥ ខែតុលា ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានស្នើឲ្យអនុវត្តន៍ “ការស៊ើបអង្កេតរហ័ស ឯករាជ្យ និងគ្រប់ជ្រុងជ្រោយ” លើការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើភូមិ Aito ភាគខាងជើងប្រទេសលីបង់ ដែលបានបណ្តាលឲ្យមនុស្សជំនួន ២២ នាក់ ត្រូវស្លាប់ ក្នុងនោះមានកុមារ ២ នាក់។
អ្នកនាំពាក្យការិយាល័យលោក Jeremy Laurence បានសម្តែងការព្រួយបារម្ភអំពីការគោរពច្បាប់សង្គ្រាម ជាពិសេស ទាក់ទងនឹងគោលការណ៍នៃភាពខុសគ្នា អត្រានិងតុល្យភាព។ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក៏បានអំពាវនាវឱ្យផ្តល់មូលនិធិបន្ថែមទៀត ដើម្បីដោះស្រាយតម្រូវការមនុស្សធម៌ ដែលកំពុងកើនឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់នេះ កន្លែងដែលអំពើហិង្សាបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ទាំងនៅលីបង់ និងអ៊ីស្រាអែល ត្រូវបានផ្លាស់ទីលំនៅ។
គំនូរបាក់បែកបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើខេត្ត Nabatieh ប្រទេសលីបង់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN
|
ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi និងព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត និងជានាយករដ្ឋមន្ត្រី លោក Mohammed Bin Salman បានអំពាវនាវបទឈប់បាញ់នៅតំបន់ Gaza និងនៅលីបង់ ដោះស្រាយវិបត្តិមនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗ និងពិភាក្សាអំពីការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan កាលពីថ្ងៃទី ១៥ ខែតុលា បានអំពាវនាវឱ្យពិភពលោកដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ដើម្បីរារាំងទីក្រុង Tel Aviv កុំឲ្យបន្តអូសបន្លាយនៃសង្គ្រាម។ ប្រទេសទួរគីបានចាត់ទុកថា ដល់ពេលអនុវត្តបទដាក់ទណ្ឌកម្ម ដើម្បីកាត់ផ្តាច់ប្រភពជំនួយសម្រាប់អ៊ីស្រាអែលបានបន្តសង្រ្គាមរបស់ខ្លួននៅមជ្ឈិមបូព៌ា៕