អង្គការសហប្រជាជាតិ បង្កើតគណៈកម្មាធិការស៊ើបអង្កេតកាវាយប្រហារតាមអាកាសទៅលើមន្ទីរពេទ្យនៅស៊ីរី
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រកាសថា នឹងបង្កើតគណៈ កម្មាធិការ ស៊ើបអង្កេតកាវាយប្រហារតាមអាកាសទៅលើមន្ទីរពេទ្យនៅស៊ីរី។
សាលារៀនមួយត្រូវបានខូចខាតបន្ទាប់ពីមានការវាយប្រហារតាមអាកាសនៅខេត្ត Idlib ប្រទេសស៊ីរី (រូបថត៖ AFP / TTXVN) |
|
នាថ្ងៃទី ១៣ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រកាសថា នឹងបង្កើតគណៈកម្មាធិការ ស៊ើបអង្កេតកាវាយប្រហារតាមអាកាសទៅលើមន្ទីរពេទ្យនៅស៊ីរី។ យោងតាមសេចក្តីប្រកាសរបស់លោក Guterres បានឲ្យដឹងថា គណៈកម្មការត្រួតពិនិត្យពោលខាងលើនឹងពិចារណាការវាយប្រហារតាមអាកាសជាច្រើនករណី ដែលកើតមានឡើងនៅតំបន់ភាគពាយព្យនៃប្រទេសស៊ីរី ចាប់តាំងពីពេលប្រទេសរុស្ស៊ីនិងទួរគីបានបង្កើតរបស់ដែលហៅថា តំបន់កាត់បន្ថយភាពតានតឹងអ៊ីដលីប កាលពីខែកញ្ញា ឆ្នាំ២០១៨។ ក្នុងឆ្នាំ ២០១៩ នេះ បណ្ដាការវាយប្រហារតាមអាកាសបានបណ្តាលឱ្យមន្ទីរពេទ្យរាប់សិបកន្លែងត្រូវ បានបំផ្លាញឬខូចខាតទាំងស្រុង។ ចំពោះមុខស្ថានការណ៍នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានដាស់តឿនឲ្យគណកម្មការពោលខាងលើ ធ្វើការស៊ើបអង្កេតជាបន្ទាន់ដើម្បីកំណត់ការទទួលខុសត្រូវទៅលើកម្លាំងណាដែលធ្វើការវាយប្រហារតាមអាកាស ព្រមទាំងអំពាវនាវដល់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រកាសលទ្ធផលនៃការស៊ើបអង្កេតផងដែរ៕