អង្គការសហប្រជាជាតិ អំពាវនាវឲ្យមានកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និង​យុត្តិធម៌អាកាសធាតុ

(VOVWORLD) - នាថ្ងៃទី ១ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍និងសម្រេចបាននូវ "យុត្តិធម៌អាកាសធាតុ" ។

ថ្លែងមតិនៅពិធីបើកសន្និសីទកំពូលលើកទី ៨ របស់សហគមន៍បណ្ដាប្រជាជាតិអាមេរិកឡាទីននិងការាបៀន (CELAC) ដែលប្រព្រឹត្តទៅនៅទីក្រុង Sant Vincent & Grenadine ដោយមានវត្តមានតំណាងនៃប្រទេសជាសមាជិកជាង ៣០ នៃយន្តការសមាហរណកម្មនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ប្រព័ន្ធហិរញ្ញវត្ថុសកលមិនអាចផ្តល់ប្រភពហិរញ្ញវត្ថុរយៈពេលវែងយ៉ាងសមស្របសម្រាប់ប្រទេសដែលមានតម្រូវការបានឡើយ។

អង្គការសហប្រជាជាតិ អំពាវនាវឲ្យមានកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និង​យុត្តិធម៌អាកាសធាតុ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ រូបថត៖ bnnbreaking.com

ពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យ "សាមគ្គីគ្នាដើម្បីប្រឈមមុខនឹងគ្រាអាសន្ននៃអាកាសធាតុ ដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់បណ្តាប្រទេសកោះតូចៗដែលកំពុងអភិវឌ្ឍន៍" ។ លោក Antonio Guterres បានស្នើឲ្យប្រទេសទាំងអស់ ប្តេជ្ញាអនុវត្តការរួមវិភាគទានថ្មីនៅថ្នាក់ជាតិ នាឆ្នាំ ២០២៥ ស្របតាមគោលដៅកំណត់ការកើនឡើងសីតុណ្ហភាពសកលនៅកម្រិត ១,៥ អង្សាសេ។ អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានអំពាវនាវឲ្យបង្កើនថវិកាសម្របខ្លួនចំនួនទ្វេដង ឡើងដល់ ៤០ ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ នាឆ្នាំ ២០២៥ ដើម្បីធានាយុត្តិធម៌អាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ