អង្គការសហប្រជាតិបំផុសកម្មវិធីសន្ទនាសកលដោយទ្រង់ទ្រាយធំបំផុត

(VOVWORLD) - កម្មវិធីនេះ នឹងប្រមូលមតិពីមនុស្សជាច្រើនជំនាន់ និងគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ដូចជានៅសាលារៀន នៅបន្ទប់ប្រជុំ នៅសភា និងនៅមូលដ្ឋាន ជាពិសេសគឺយុវជនវ័យក្មេង។ 
អង្គការសហប្រជាតិបំផុសកម្មវិធីសន្ទនាសកលដោយទ្រង់ទ្រាយធំបំផុត - ảnh 1 អង្គការសហប្រជាតិបំផុសកម្មវិធីសន្ទនាសកលដោយទ្រង់ទ្រាយធំបំផុត (រូបថត៖ TTXVN)

នាថ្ងៃទី២៤ ខែតុលា អង្គការសហប្រជាតិបាន បំផុសកម្មវិធីសន្ទនាសកលដោយទ្រង់ទ្រាយធំបំផុតតាំងពីមុនមក ស្ដីពីអនាគតរបស់ភពផែនកដី ដែលជាសកម្មភាពមួយដ៏មានអត្ថន័យ ក្នុងឱកាសរំលឹខួបលើកទី៧៥ ឆ្នាំ នៃការបង្កើតអង្គការនេះ។

ស្ថាប័នពហុភាគីធំបំផុតរបស់ពិភពលោកចង់លើកទឹកចិត្តឲ្យប្រជាជននៅទូទាំងសកលលោកតាមរយៈការសន្ទនាដែលនឹងត្រូវធ្វើឡើងនៅជុំវិញពិភពលោក ដោយចាប់ផ្តើមពីខែមករាឆ្នាំ ២០២០។ ការសន្ទនាទាំងនេះនឹងផ្ទៀងស្តាប់នូវក្តីសង្ឃឹម និងការព្រួយបារម្ភរបស់ប្រជាជនសាមញ្ញស្វែងយល់អំពីអ្វីដែលពួកគេបានឆ្លងកាត់ និងពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ សំដៅកសាងពិភពលោកមួយដែលល្អប្រសើរជាង។ កម្មវិធីនេះ នឹងប្រមូលមតិពីមនុស្សជាច្រើនជំនាន់ និងគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ដូចជានៅសាលារៀន នៅបន្ទប់ប្រជុំ នៅសភា និងនៅមូលដ្ឋាន ជាពិសេសគឺយុវជនវ័យក្មេង។ មតិយោបល់ទាំងនេះនឹងត្រូវបានប្រមូលដើម្បីដាក់ជូនថ្នាក់ដឹកនាំពិភពលោក និងថ្នាក់ដឹកនាំអង្កការសហប្រជាជាតិ នៅក្នុងសម័យប្រជុំនៃមហាសន្និបាតជាប្រចាំ នាខែកញ្ញា ឆ្នាំ២០២០ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ