អង្គការ និងបុគ្គលជាង ១ ពាន់ អំពាវនាវឱ្យសហរដ្ឋអាមេរិកតភ្ជាប់ការផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោកឡើងវិញ
(VOVWORLD) - អង្គការនិងបុគ្គលជាង ១ ពាន់ ដែលរួមមានអង្គការសប្បុរសធម៌ ក្រុមហ៊ុនថែទាំសុខភាព និងអ្នកជំនាញសុខាភិបាលនៅលើពិភពលោកបានសរសេរ សារលិខិត ដោយអំពាវនាវឱ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump តភ្ជាប់ការផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោកឡើងវិញ។
សាលិខិតដែលបានផ្ញើជូនប្រធានាធិបតីលោក Donald Trump នាថ្ងៃទី ២៣ ខែមេសា បានចាត់ទុកថា សហរដ្ឋអាមេរិក និងពិភពលោកនឹងមិនអាចគ្រប់គ្រងជំងឺ រាតត្បាត Covid-19 បានឡើយ ប្រសិនបើគ្មាន WHO។ យោងតាមសារលិខិតនេះបានឲ្យដឹងថា៖ WHO គឺជាអង្គការតែមួយគត់ដែលមានសមត្ថភាពបច្ចេកទេសនិងតួនាទីជាសកលក្នុងការជួយឧបត្ថម្ភដល់ការទប់ទល់នឹងបញ្ហាសុខភាពសាធារណៈរបស់ប្រទេសទាំងអស់ក្នុងគ្រាដ៏សំខាន់នេះ។ សាលិខិតនេះក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបង្ហាញនូវភាពជាអ្នកដឹកនាំ សកលរបស់ខ្លួនក្នុងបរិបទនៃជំងឺរាតត្បាត ក៏ដូចជាពង្រឹងរចនាសម្ព័ន្ធសុខាភិបាលសកល ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕