អង្គការ FAO ព្រមានអំពីហានិភ័យដែលកុមារចំនួន ៨៥ លាននាក់នៅអាមេរិកឡាទីននឹងរងគ្រោះកង្វះអាហារូបត្ថម្ភដោយសារជម្ងឺរាតត្បាត Covid-19

(VOVWORLD) - មានកុមារដល់អាយុទៅរៀនចំនួន ៨៥ លាននាក់ កំពុងទទួលអំណោយផលពីកម្មវិធីអាហារតាមសាលារៀននៅទូទាំងអាមេរិក ឡាទីន ត្រូវប្រឈមមុខនឹងបញ្ហាកង្វះអាហារូបត្ថម្ភ បន្ទាប់ពីសាលារៀនជាច្រើនបានបិទទ្វារដោយសារ   ជម្ងឺរាតត្បាត Covid-19។
អង្គការ FAO ព្រមានអំពីហានិភ័យដែលកុមារចំនួន ៨៥ លាននាក់នៅអាមេរិកឡាទីននឹងរងគ្រោះកង្វះអាហារូបត្ថម្ភដោយសារជម្ងឺរាតត្បាត Covid-19 - ảnh 1 កុមារនៅតំបន់ Cucuta ប្រទេសកូឡុំប៊ី (រូបថតៈ AFP / TTXVN)

 

អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) កាលពីថ្ងៃទី ១៧ ខែមីនា បានចេញសេចក្តីព្រមានដូចពោលខាងលើនេះ ដោយអះអាងថាការព្យួរកម្មវិធីអាហារូបត្ថម្ភតាមសាលារៀន ដោយសារការឆ្លងរាលដាលជម្ងឺ Covid 19 នៅក្នុងតំបន់នេះ នឹងបង្កឲ្យមានបញ្ហាប្រឈមចំពោះការធានាសន្តិសុខស្បៀងអាហា និងយន្តកាអាហាររូបត្ថម្ភសម្រាប់ក្រុមងាយរងគ្រោះនេះតែម្តង។

តំណាងអង្គការ FAO ប្រចាំនៅអាមេរិកឡាទីន លោក Julio Berdeque បានអះអាងថា ប្រព័ន្ធគាំពារសង្គមអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាស្បៀងអាហារដល់ក្រុមដែលងាយរងគ្រោះបំផុតនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ