អង្គការ KOICA របស់កូរ៉េខាងត្បូងជួយឧបត្ថម្ភខេត្ត Lao Cai កាត់បន្ថយភាពក្រីក្រដោយនិរន្តភាព

អង្គការ KOICA របស់កូរ៉េខាងត្បូងជួយឧបត្ថម្ភខេត្ត Lao Cai កាត់បន្ថយភាពក្រីក្រដោយនិរន្តភាព - ảnh 1
KOICA ជូនអំណោយសំរាប់សមាគមគាំពារសង្គមខេត្ត Lao Cai

(VOVworld) – នាថ្ងៃទី២៧ ឧសភា ស្ថាប័នសហប្រតិបតិ្តការអន្តរជាតិកូរ៉េខាងត្បូង
ប្រចាំនៅវៀតណាម​ (KOICA) បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត
Lao Cai ភាគខាងជើងវៀតណាម រៀបចំពិធីបើកការិយាល័យ ពិគ្រោះយោបល់
គ្រប់គ្រងកម្មវិធីសុភមង្គលខេត្ត Lao Cai។ការិយាល័យនេះមាន ភារកិច្ចចូលរួមជួយ
ឧបត្ថម្ភ អនុវត្តនិងឃ្លាំមើលការអភិវឌ្ឍន៍សហគមន៍ រួមមាន៖ ការកសាងផ្លូវគមនា
គមន៍ជនបទ ជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បម្រើ
ការអភិវឌ្ឍន៍វប្បធម៌ អប់រំ សុខាភិបាល ជាដើម។ថ្លែងមតិនៅពិធីនេះ លោក Chang
Jae Yun នាយកជាតិ KOICA ប្រចាំនៅវៀត ណាម បានសង្កត់ធ្ងន់ថា កម្មវិធីសុភ
មង្គលនៅខេត្ត Lao Cai ត្រូវបានអនុវត្តសំដៅ ជួយឧបត្ថម្ភខេត្តកាត់បន្ថយភាពក្រីក្រ
ដោយនិរន្តភាព ក្នុងការកសាងជនបទ ថ្មីតាមរូបសណ្ឋាន Samuel Undong របស់
កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ