អង្គការ OECD ជម្រុញផែនការ Marshall ថ្មីមួយ

(VOVWORLD) - រដ្ឋាភិបាលនៃប្រទេសនានានៅលើពិភពលោក កំពុងតស៊ូ ដើម្បីការពារខឿនសេដ្ឋកិច្ចរបស់ខ្លួនពីផលប៉ះពាល់អវិជ្ជមាននៃការរីករាល ដាលជម្ងឺ Covid-19 ហើយកំពុងអំពាវនាវឱ្យមានការសម្របសម្រួល សំដៅ ជៀសវាងឱនភាពសេដ្ឋកិច្ចសកលលោក ដែលអូសបន្លាយជាមួយនឹងការផ្ទុះឡើងជំងឺរាត្បាតថ្មីនាពេលអនាគតផងដែរ។
អង្គការ OECD ជម្រុញផែនការ Marshall ថ្មីមួយ - ảnh 1 អគ្គលេខាធិការអង្គការ OECD លោក Angel Gurria ។ (រូបថត៖ Wikimedia)

អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Angel Gurria បានសង្កត់ធ្ងន់ថា “ ឱនភាពសេដ្ឋកិច្ចសកលលោក កំពុងមានហានិភ័យកើតមានឡើង ក្នុង រយៈពេល ៦ ខែដើមឆ្នាំ ២០២០ ហើយប្រសិនបើ មិនចាត់វិធានភ្លាមៗចាប់តាំងពីពេលនេះ យើងមិនអាចជៀស ផុតពី សេណារីយ៉ូដ៏អាក្រក់នេះបានឡើយ”។

លោកក៏បន្តទៀតថា«មានតែការខិតខំប្រឹងប្រែងអន្តរជាតិទាំងមូលទើបជួយឲ្យពិភពលោកទប់ស្កាក់នឹងស្ថានភាពនាពេលបច្ចុប្បន្ន ដោយឆ្ពោះទៅរកដំណោះស្រាយវិបត្តិសេដ្ឋកិច្ច និងត្រួសត្រាយផ្លូវសម្រាប់ការស្តារឡើងវិញតែម្តង»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ