អង្គការ UNICEF ព្រមានថាគ្រោះមិនចេះអក្សររបស់យុវជននៅក្នុងប្រទេសកំពុងមានជម្លោះ ឬគ្រោះធម្មជាតិ
(VOVWORLD) -មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នាថ្ងៃទី ៣១ មករា បានជូនដំណឹងថា នៅប្រទេសដែលកំពុងរងផលប៉ះពាល់ដោយជម្លោះឬគ្រោះធម្មជាតិ។
អង្គការ UNICEF ព្រមានថាគ្រោះមិនចេះអក្សររបស់យុវជននៅក្នុងប្រទេសកំពុងមានជម្លោះ ឬគ្រោះធម្មជាតិ |
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នាថ្ងៃទី ៣១ មករា បានជូនដំណឹងថា នៅប្រទេសដែលកំពុងរងផលប៉ះពាល់ដោយជម្លោះឬគ្រោះធម្មជាតិនោះ គឺក្នុងចំណោមយុវជនចំនួន ១០ នាក់ក្នុងវ័យពី ១៥ ឆ្នាំ ទៅ ២៤ ឆ្នាំនោះ នឹងមាន មនុស្សជិត ៣ នាក់មិនចេះអក្សរឡើយ។ ចំពោះស្ថានភាពនេះ UNICEF បានអំពាវនាវឲ្យបង្កើនការវិនិយោគលើវិស័យអប់រំ ជាពិសេសគឺយុវជនមានស្ថានភាពលំបាកបំផុត។
ការរកឃើញទាំងនេះគឺផ្អែកទៅលើតួរលេខដែលអង្គការវប្បធម៌ វិទ្យាសាស្ត្រនិងអប់រំរបស់អង្គការសហប្រជាជាតិ (UNESCO) ប្រមូលបាននៅប្រទេសចំនួន ២៧ ដែលកំពុងមានស្ថានភាពបន្ទាន់ ហើយបានឲ្យដឹងទៀតថា នីហ្សេរ ឆាដ ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាលមានអត្រាយុវជនមិនចេះអក្សរខ្ពស់បំផុតផងដែរ៕