អង្គការ WHO វាយតម្លៃថា វៀតណាមមានការឆ្លើយតបយ៉ាងឆាប់រហ័សនិងទាន់ពេលវេលាក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩
(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិ ការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ បានបើកកិច្ចប្រជុំជាមួយអង្គការសុខភាពពិភពលោក (WHO) និងអង្គការអន្តរជាតិមួយចំនួនទៀត ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩។
លោកបណ្ឌិត Kidong Park តំណាង WHO ប្រចាំនៅ វៀតណាម |
នៅក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត Kidong Park តំណាង WHO ប្រចាំនៅ វៀតណាមបានវាយតម្លៃថា ការ លេចឡើងករណីឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ក្នុងប្រទេសវៀតណាមគឺជារឿងធម្មតាទេ។ បន្ទាប់ពីបានរកឃើញករណីទី ១ ប្រព័ន្ធការពារជំងឺរបស់វៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័សនិងទាន់ពេលវេលា។តំណាង WHO អង្គការអន្តរជាតិនិងអ្នកជំនាញបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ព័ត៌មានសាធារណៈរបស់វៀត ណាមប្រកបដោយតម្លាភាពនិងទាន់ពេលវេលានេះ។ ទីភ្នាក់ងារអន្តរជាតិចង់ឲ្យវៀតណាមបន្តចែករំលែកព័ត៌មានស្តីពីការបម្លែងខ្លួនរបស់វីរុស SARS-CoV-2 ការប្រើប្រាស់ឧបករណ៍ KIT តេស្តនិងវិធីព្យាបាលសម្រាប់អ្នកជំងឺកូវីដ-១៩ផងដែរ៕