អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងប្រកាសសាលដីកាស្ថាពរ
(VOVWORLD) - កាលពីថ្ងៃទី ២១ ខែកញ្ញា អ្នកនាំពាក្យ អ.វ.ត.ក លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា បន្ទាប់ពីសវនាការជំនំជម្រះលើជនជាប់ចោទ ខៀវ សំផន អង្គជំនុំជម្រះនឹងចេញសាលដីការស្ថាពរ បិទបញ្ចប់សំណុំរឿង ០០២/០២ ក៏ដូចជាសំណុំរឿង ០០២ ទាំងមូល បន្ទាប់ពីរយៈពេលប្ដឹងផ្ដល់ ១៥ ឆ្នាំ។
ខៀវសំផន មេដឹកនាំជាន់ខ្ពស់មួយរូបនៃរបបកម្ពុជាប្រជាធិបតេយ្យ (រូបថត៖ VNA) |
យោងតាមកាលវិភាគដែលបានគ្រោងទុក នាថ្ងៃទី ២២ កញ្ញាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងប្រកាសសាលដីកាលើបណ្តឹងសារទុក្ខ ហើយក៏ជាដីកាស្ថាពរចំពោះជនជាប់ចោទ ខៀវ សំផន ដែលជាមេដឹកនាំជាន់ខ្ពស់មួយរូបនៃរបបកម្ពុជាប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងសំណុំរឿង ០០២/០២។ កាលពីថ្ងៃទី ២១ ខែកញ្ញា អ្នកនាំពាក្យ អ.វ.ត.ក លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា បន្ទាប់ពីសវនាការជំនំជម្រះលើជនជាប់ចោទ ខៀវ សំផន អង្គជំនុំជម្រះនឹងចេញសាលដីការស្ថាពរ បិទបញ្ចប់សំណុំរឿង ០០២/០២ ក៏ដូចជាសំណុំរឿង ០០២ ទាំងមូល បន្ទាប់ពីរយៈពេលប្ដឹងផ្ដល់ ១៥ ឆ្នាំ។
ខៀវ សំផន ដែលមានអាយុ៩១ឆ្នាំ ហើយបច្ចុប្បន្នកំពុងត្រូវឃុំខ្លួនក្នុងបន្ទប់ឃុំឃាំងរបស់ អ.វ.ត.ក ហើយជាចុងចោទចុងក្រោយ និងតែមួយគត់នៃអង្គជំនុំជម្រះ ខណៈពេលដែលអតីតមេដឹកនាំស្នូលនៃរបបកម្ពុជាប្រជាធិបតេយ្យបានស្លាប់ ក្នុងដំណើរការស៊ើបអង្កេត និងសវនាការផងដែរ៕