អង្គភាពចិនចំនួន ២៨ ត្រូវបានដាក់បញ្ជូល​ក្នុងបញ្ជី​ ​ខ្មៅ​ចំពោះ​ពាណិជ្ជកម្ម​របស់អាមេរិក

(VOVWORLD) -សេចក្ដីសម្រេចចិត្តនេះត្រូវបាននាំចេញក្រោយពេលប្រទេសទាំងពីរត្រៀមខ្លួនបន្តការចរចាពាណិជ្ជ កម្មជាន់ខ្ពស់នាថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែតុលា នៅទីក្រុង វ៉ាស៊ីនតោន។ 
អង្គភាពចិនចំនួន ២៨ ត្រូវបានដាក់បញ្ជូល​ក្នុងបញ្ជី​ ​ខ្មៅ​ចំពោះ​ពាណិជ្ជកម្ម​របស់អាមេរិក - ảnh 1 ក្រុមហ៊ុនផលិតឧបករណ៍ឃ្លាំមើលវីដេអូរបស់ចិនទើបតែត្រូវបានដាក់ក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិក (រូបថត៖ រ៉យទ័រ) 

នាថ្ងៃទី៨ ខែតុលា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសដាក់បញ្ជូលអង្គភាពនគរបាល និងក្រុមហ៊ុនចំនួន ២៨ របស់ចិនទៅក្នុងបញ្ជី ខ្មៅដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មរបស់ចិន។ សេចក្ដីសម្រេចចិត្តនេះត្រូវបាននាំចេញក្រោយពេលប្រទេសទាំងពីរត្រៀមខ្លួនបន្តការចរចាពាណិជ្ជកម្មជាន់ខ្ពស់នាថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែតុលា នៅទីក្រុង វ៉ាស៊ីនតោន។ យោងតាមក្រសួងពាណិជ្ជកម្មអាមេរិកថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែ "ការប្រព្រឹត្តិរបស់ទីក្រុងប៉េកាំងចំពោះសហ គមន៍ជនជាតិ Uyghur នៅ Shinjang និងបណ្ដាជនជាតិភាគតិច ដែលកាន់សាសនាឥស្លាមនៅចិន។

បណ្ដាស្ថាប័ន និងក្រុមហ៊ុនរបស់ចិន ដែលត្រូវបានដាក់បញ្ចូលទៅក្នុង បញ្ជាជី អង្គភាពទាំងនេះ រួមមាននាយកដ្ឋាននគរបស់លនៃតំបន់ស្វយ័តជនជាតិ Uyghur និងស្ថាប័នរដ្ឋាភិបាលចំនួន ១៩ ផ្សេងទៀត។ក្រុមហ៊ុននិងអង្គភាពដែលត្រូវបានដាក់បញ្ជូលក្នុងបញ្ជីខ្មៅនឹងមិនត្រូវបានអនុញ្ញាតឱ្យទិញគ្រឿងបន្លាស់ពីក្រុមហ៊ុនអាមេ រិក ដោយគ្មានការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោនឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ