អង្គភាពអាជីវកម្មកូរ៉េខាងត្បូងចាត់ទុកក្រុងហាណូយនិងក្រុងហូជីមិញគឺស្និទ្ធិស្នាលបំផុតសម្រាប់អ្នកវិនិយោគ

អង្គភាពអាជីវកម្មកូរ៉េខាងត្បូងចាត់ទុកក្រុងហាណូយនិងក្រុងហូជីមិញគឺស្និទ្ធិស្នាលបំផុតសម្រាប់អ្នកវិនិយោគ - ảnh 1
បឹង Hoan Kiem នៃទីក្រុងហាណូយ


(VOVworld)-យោងតាមការស្ទាបស្ទង់មតិដោយវិទ្យាស្ថានសេដ្ឋកិច្ចឧស្សាហកម្ម និងពាណិជ្ជកម្មកូរ៉េខាងត្បូង (KIET) អនុវត្តនាពេលថ្មីៗនេះ និងបាន ប្រកាសនា
ថ្ងៃទី១៥កុម្ភៈ សរឲ្យឃើញថា មន្ត្រីនៃក្រុមហ៊ុនជាច្រើនរបស់កូរ៉េ ខាងត្បូងបាន
ចាត់ទុកទីក្រុងហាណូយនិងទីក្រុងហូជីមិញជាទីក្រុងពីរក្នុង ចំណោមទីក្រុងជា
ច្រើននៅទ្វីបអាស៊ីដែលពោរពេញទៅដោយភាពស្នីទ្ធ ស្នាលបំផុតសម្រាប់អ្នកវិនិ
យោគ។ ក្នុងការស្ទាបស្ទង់មតិអំពីបរិយា កាសវិនិយោគនៅទីក្រុងហាណូយ ទីក្រុង
ហូជីមិញរបស់វៀតណាម ; ទីក្រុង Delhi ក្រុង Mumbai និង Chennai របស់ឥណ្ឌា
ក្រុងស៊ាងហៃ ក្រុង Chengdu និងក្រុង Qingdaoរបស់ចិន; ក្រុង Yangon របស់ម៉ីយ៉ាន់
ម៉ានិងក្រុង Jakarta របស់ឥណ្ឌូនេស៊ី លទ្ធផលគឺទីក្រុងហាណូយនិងក្រុងហូជីមិញ
ចូលលំដាប់ ថ្នាក់ទី១និងទី២ក្នុងបញ្ជីឈ្មោះនេះ។ មតិជាច្រើនបានវាយតម្លៃថា
ទីក្រុង ហូជីមិញសម្បូរទៅដោយធនធានមនុស្សមានសមត្ថភាពខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ