អង្គភាពអាជីវកម្មតំបន់ Richmond មានបំណងសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ
(VOVworld)-នាថ្ងៃទី២៧ឧសភា លោក Tran Vinh Tuyen អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញបានទទួលជួបជាមួយគណៈប្រតិភូអង្គភាពអាជីវ កម្មតំបន់
Richmond (កាណាដា) ដឹកនាំដោយលោក Chak Au សមាជិកក្រុម ប្រឹក្សាទីក្រុង
Richmond។នៅទីនេះ លោក Chak Au បានឲ្យដឹងថា អង្គភាព អាជីវកម្មតំបន់
Richmond មានបំណងថា មកស្វែងយល់បរិយាកាសវិនិយោគ ស្វែងរកដៃគូពាណិជ្ជ
កម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ អប់រំនិងបណ្តុះបណ្តាលនៅ ទីក្រុងហូជីមិញ។វាយតម្លៃ
ខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ក្រុមអង្គភាព អាជីវកម្មតំបន់Richmond នោះ
លោក Tran Vinh Tuyen បានឲ្យដឹងថា ទីក្រុង ហូជីមិញជានិច្ចកាលបង្កលក្ខណៈងាយ
ស្រួលសម្រាប់អង្គភាពអាជីវកម្មបរទេស មកវិនិយោគ ព្រមទាំងមានបំណងថា អង្គ
ភាពអាជីវកម្មនៃប្រទេសទាំងពីរនឹង បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ
ជាក់ស្តែងយ៉ាងឆាប់ៗ៕