|
អង្គភាពអាជីវកម្មថៃចង់បង្កើនវត្តមាននៅវៀតណាម (Image: Vietnamplus) |
VOV-នាយកមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ (TTC) នៅទីក្រុងហូជីមិញ Malinee Harnboonsong បានចាត់ទុកវៀតណាមជាដំបន់ដីមានឱកាសជាច្រើនពិសេសគឺទីក្រុងហូជីមិញ។ តាម
លោកស្រី Malinee ថាមជ្ឈដ្ឋានវិនិយោគិនថៃមិនគប្បីបង្កើតអង្គភាពអាជីវកម្មដើម្បីតែ
សំរាប់ធ្វើអាជីវកម្មប្រភពធនធានធម្មជាតិនៅវៀតណាមប៉ុណ្ណោះទេគឺថែមទាំងត្រូវ
សហប្រតិបត្តិការជាមួយវៀតណាមតាមរយៈសាជីវកម្មដើម្បីបង្កើតបរិយាកាសអាជីវកម្ម
ស្និទ្ធស្នាល។លោកស្រី Malinee បានឲ្យដឹងថា ថៃចង់ឲ្យបង្កើនវត្តមាននៅទីផ្សារវៀតណាម។
តាមការស្ថិតិថានៅឆមាសទី១ឆ្នាំនេះ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញរបស់ថៃទៅវៀតណាម
បានកើនឡើង២,២៦% ឡើងប្រមាណ៣ពាន់៣រយលានដុល្លារអាមេរិកក្នុងពេលដែលការ
នាំចូលបានកើនឡើង២៦%ឡើងជិត១ពាន់៧រយលានដុល្លារអាមេរិក៕