អង្គភាពអាជីវកម្មទីក្រុងហូជីមិញឆ្ពោះទៅទីផ្សារអាមេរិកនិងអាមេរិកឡាទីន

អង្គភាពអាជីវកម្មទីក្រុងហូជីមិញឆ្ពោះទៅទីផ្សារអាមេរិកនិងអាមេរិកឡាទីន - ảnh 1
អាមេរិកជាប្រទេសនាំចូលស្វាយច័ន្ទទីធំបំផុតរបស់វៀតណាម

(VOVworld) - នាព្រឹកថ្ងៃទី២៧ តុលា មជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មនិងវិនិយោគ
ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំសន្និសីទកាសែតអំពីវេទិការ
នាំចេញឆ្នាំ២០១៥ក្រោមប្រធានបទ “ដំណោះស្រាយជ្រៀតចូលទីផ្សារអាមេរិកនិង
អាមេរិកឡាទីន” និងពិព័រណ៍ “កសិកម្មបច្ចេកវិទ្យាខ្ពស់និងបច្ចេកវិទ្យាស្បៀងអាហារ
 - Hi-tech Agro ២០១៥”។ពិព័រណ៍ Hi-tech Agro ២០១៥ នឹងប្រ ព្រឹត្តទៅចាប់ពីថ្ងៃទី២
ធ្នូខាងមុខ ក្នុងនោះ ផលិតផលដាំដុះ ចិញ្ចឹមភាគច្រើនតាម ទិសបៃតង-សុវត្ថិភាព
និងទទួលបានបទដ្ឋានអន្តរជាតិ។ វេទិការ “ដំណោះស្រាយជ្រៀតចូលទីផ្សារអា
មេរិកនិងអាមេរិកឡាទីន” នឹងប្រ ព្រឹត្តទៅនាថ្ងៃទី១៧ វិច្ចិកាខាងមុខ។នៅទីនេះ
ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមាន សមត្ថកិច្ចនានានិងអ្នកជំនាញការសេដ្ឋកិច្ចនឹង
ចែករំលែកព័ត៌មានជាមួយអង្គភាពអាជីវកម្មអំពីដំណោះស្រាយជ្រៀតចូលទីផ្សារ
នៅពេលចូលរួមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)
 ផលិតផលនាំចេញមានសក្ដានុភាពព្រម ទាំងបញ្ហាគប្បីយកចិត្តទុកដាក់ចំពោះ
ទីផ្សារអាមេរិកនិងអាមេរិកឡាទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ