អង្គភាពអាជីវកម្មន័រវ៉ែសយកចិត្តទុកដាក់ដល់ទីផ្សារមានសក្ដានុភាពរបស់វៀតណាម

អង្គភាពអាជីវកម្មន័រវ៉ែសយកចិត្តទុកដាក់ដល់ទីផ្សារមានសក្ដានុភាពរបស់វៀតណាម - ảnh 1
លោក Finn Kristian Aamodt ប្រធានស្ដីទី Innovation Norway (ស្ថាប័នទទួលបន្ទុកពាណិជ្ជកម្មរបស់ន័រវ៉ែសនៅឯបរទេស) (vietnamplus.vn)

        Vovworld-ក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការជាមួយវៀតណាម ព្រះរាជា
ណា​ចក្រ​ន័រវ៉ែសបានកំណត់កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
ជា​វិស័យគន្លឹះមួយ​សំដៅជំរុញទំនាក់ទំនងទ្វេភាគី។ ប្រការនេះបានបង្ហាញនូវ
ការ​យកចិត្តទុកដាក់របស់​មជ្ឈដ្ឋានអង្គភាពអាជីវកម្មន័រវេចំពោះទីផ្សារដែលពោ​ពេញទៅដោយសក្ដានុភាព​របស់​វៀតណាមលើវិស័យជាច្រើនដូចជាវារីអគ្គិសនី
ប្រេងឧស្ម័នជាដើម។ ថ្លែងមតិមុននឹងដំណើរទស្សនកិច្ចវៀតណាម​របស់ព្រះរាជ
ទាយាទន័រវ៉ែស Haakon លោក​ Finn Kristian Aamodt ប្រធានស្ដីទី Innovation
Norway (ស្ថាប័នទទួល​បន្ទុក​ពាណិជ្ជកម្មរបស់ន័រវ៉ែសនៅឯបរទេស) បានអះអាង
ថា វៀតណាមក្លាយ​ទៅ​ជា​ប្រទេសសំខាន់មួយចំពោះ​មជ្ឈដ្ឋានអង្គភាពអាជីវកម្ម
នៃប្រទេសនេះពីមួយថ្ងៃទៅ​មួយថ្ងៃ។ រីឯ ឯកអគ្គរដ្ឋ​ទូតវៀតណាមប្រចាំនៅន័រវ៉ែស
លោកស្រី Le Thi Tuyet Mai បាន​អះអាងការបន្ត​ជំរុញសំរេចការចរចារនិងចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀង FTA និង EFTA ឲ្យបានឆាប់រហ័សគឺជាចំណុច
ស្នូលក្នុងចំណោមកិច្ចសហប្រតិបត្តិការរវាងវៀត​ណាមនិងន័រវ៉ែសនាពេលខាង
មុខសំដៅបង្កលក្ខណៈងាយស្រួលសំរាប់ការវិនិយោគ​ពាណិជ្ជកម្មទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ