អង្គភាពអាជីវកម្មមានកំណើនលឿនបំផុត​ចំនួន​៥០០​អង្គភាពនៅវៀតណាម

(VOVworld)-នាថ្ងៃទី ២១ កុម្ភះ ក្រុមហ៊ុនភាគហ៊ុនបាយការណ៏ វាយតមលៃវៀតណាម( Viet Nam Report) បានប្រកាសជាសារធារណះបញ្ជីរាយនាមលំដាប់ថ្នាក់ FAST 500ឆ្នាំ ២០១១ -TOP អង្គភាពអាជីវកម្មមានកំណើនលឿនបំផុត​ចំនួន ​៥០០​អង្គភាពនៅវៀតណាម។

អង្គភាពអាជីវកម្មមានកំណើនលឿនបំផុត​ចំនួន​៥០០​អង្គភាពនៅវៀតណាម - ảnh 1
ពិធីប្រកាសជាសារធារណះអង្គភាពអាជីវកម្មមានកំណើនលឿនបំផុត​ចំនួន​៥០០​អង្គភាពនៅវៀតណាម(http://www.thuduchouse.vn/)

 តាមបញ្ជីរាយនាមនេះបានសរអោយឃើញថា៖ ល្បឿនកំណើនជាមធ្យមរបស់អង្គភាពអាជីវកម្មចំនួន៥០០ ក្នុងដំណាក់កាល ២០០៧-២០១០ ទទួលបាន៥៧% ( បញ្ជីរាយនាម FAST 500 ឆ្នាំ២០១០​ទទួលបាន៥៤%)។ ឆ្នាំនេះ បណ្ដាអង្គភាពអាជីវកម្មឯកជននៅតែទទួលបានអត្រាចំនួន ៧១% និងអង្គភាពអាជីវកម្មរដ្ឋទទួលបាន២២% ។ តាមការស្រាវជ្រាវដំបូងរបស់ Viet Nam Report នាខែមករា កន្លងមក បាន​សរអោយ​ឃើញថា៖ អង្គភាពអាជីវកម្មឯកជនចំនួន ៧០%ក្នុងបញ្ជីរាយនាមនេះនឹងបង្កើនទុនវិនិយោគនិងបើកទូលាយផលិតកម្មក្នុងឆ្នាំ២០១២។ អំពីចំណុចភ្លឺនៃ​កំណើនក្នុងបញ្ជីរាយនាមឆ្នាំនេះគឺ បណ្ដាអង្គភាពអាជីវកម្មក្នុងវិស័យកសិផល រុក្ខផល ជលផលមានកំណើនជាមធ្យោមបង្គួរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាង៥០%។

          ទីក្រុងហាណូយនិងទីក្រុងហូជីមិញនៅតែជាមណ្ឌលសេដ្ឋកិច្ចសកម្ម​បំផុតក្នុងទូទាំងប្រទេស ដោយសារបណ្ដាអង្គភាពអាជីវកម្មនៅទីក្រុងចំនួនពីរនេះស្រូបយកជាង៥០%នៃចំនួនអង្គភាពអាជីវកម្ម FAST 500។ និង​ចំណុង​ពិសេសគឺខេត្តក្រីក្រមួយចំនួនមានលក្ខណះសេដ្ឋកិច្ចលំបាក់ ​ក៏មាន​ចំនួនអង្គភាពអាជីវកម្ម FAST 500 ច្រើនដែរ​ ដូចជា៖ ខេត្ត Nghe An មាន​៩​អង្គភាពអាជីវកម្ម ឬ Dac Lac មាន៧អង្គភាពអាជីវកម្ម​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ