អង្គភាពអាជីវកម្មវៀតណាមគប្បីលើកកំពស់តួនាទីឈានមុខលើទីផ្សារជាតិនិងអន្តរជាតិ

អង្គភាពអាជីវកម្មវៀតណាមគប្បីលើកកំពស់តួនាទីឈានមុខលើទីផ្សារជាតិនិងអន្តរជាតិ - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងមតិក្នុងពិធី

(VOVworld)- អង្គភាពអាជីវកម្មវៀតណាមគប្បីលើកកំពស់តួនាទីឈានមុខលើ
ទីផ្សារជាតិនិងអន្តរជាតិ។​ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Truong
Hoa Binh បានសង្កត់ធ្ងន់ដូច្នេះនៅក្នុងពិធីប្រកាសអង្គភាពអាជីវកម្មទទួលបាន
ពាណិជ្ជសញ្ញា ជាតិលើកទី៥ ដែលបានរៀបចំឡើងនាយប់ថ្ងៃទី៣០វិច្ឆិកានៅ
ទីក្រុងហាណូយ។ លោក Truong Hoa Binh បានអះអាងថា សមិទ្ធិផលដែលអង្គ
ភាពអាជីវកម្មទទួលបាន ពាណិជ្ជសញ្ញាជាតិជាគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍន៍
សេដ្ឋកិច្ចប្រទេសជាតិនាប៉ុន្មាន ឆ្នាំខាងមុខ។ លោក Truong Hoa Binh បាន
សង្កត់ធ្ងន់ថា៖

        “អង្គភាពអាជីវកម្មត្រូវធានាឲ្យបានកិត្យានុភាពគុណភាពផលិតផលនិង
មានសកម្មភាពហិរញ្ញវត្ថុតម្លាភាព។ ទន្ទឹមជាមួយគ្នានោះ អង្គភាពអាជីវកម្មត្រូវ
មានការ ផ្លាស់ប្តូរ កែប្រែបច្ចេកទេសដើម្បីលើកកំពស់ទិន្នផលនិងប្រសិទ្ធភាពធ្វើ
អាជីវកម្ម។ ជាពិសេស អង្គភាពអាជីវកម្មត្រូវលើកកំពស់តួនាទីឈានមុខលើ
ទីផ្សារជាតិនិងអន្តរ ជាតិ ដើម្បីសក្តិសមជានិមិត្តរូបឲ្យពាណិជ្ជសញ្ញាជាតិផងដែរ”។

        មុននោះ នាពេលរសៀលថ្ងៃដដែល នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
 លោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងអង្គភាព
 អាជីវកម្មដែលទទួលបានពាណិជ្ជសញ្ញាជាតិ។ នៅទីនេះ​លោក Tran Dai Quang
 បាន ស្នើឲ្យអង្គភាពអាជីវកម្មទទួលបានពាណិជ្ជសញ្ញាជាតិទាំងអស់ ត្រូវបន្តអនុវត្ត
រាល់ សកម្មភាពផលិតកម្មធ្វើអាជីវកម្ម ជាពិសេសក្តាប់ជាប់គោលដៅនិងតម្លៃដែល
កម្មវិធី ពាណិជ្ជសញ្ញាជាតិកំពុងឆ្ពោះទៅ។ លោកប្រធានរដ្ឋមានបំណងថា អង្គភាព
អាជីវកម្ម នឹងខិតខំប្រឹងប្រែងថែមទៀត ដើម្បីលើកកំពស់តួនាទីប្រកួតប្រជែងរបស់
ខ្លួន សក្តិសម ជាតំណាងពាណិជ្ជសញ្ញាជាតិវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ