អង្គភាពអាជីវកម្មវៀតណាមចំនួន១៧បានចូលរួមផ្សារណាត់ Foodex Japan ២០១៥
|
ផ្សារណាត់អន្តរជាតិស្បៀងអាហារនិងភេសជ្ជន៍ជប៉ុនឆ្នាំ២០១៤ (VOV) |
Vovworld-មជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មកសិកម្មក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទរួមជាមួយអង្គភាពអាជីវកម្មចំនួន១៧ធ្វើសកម្មភាពក្នុងវិស័យអាជីវកម្មកសិ-
រក្ខា-ជលផល នាថ្ងៃទី១មិនាបានចេញដំណើរទៅចូលរួមផ្សារណាត់អន្តរជាតិស្បៀង
អាហារនិងភេសជ្ជន៍ជប៉ុនឆ្នាំ២០១៥លើកទី៤០-Foodex Japan ២០១៥នៅខេត្ត Chiba
ជប៉ុន។ នេះជាឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាមផ្សព្វផ្សាយពាណិជ្ជសញ្ញា
ឧទ្ទេសនាមផលិតផលចូលទីផ្សារជប៉ុនក៏ដូចជាប្រទេសនានាក្នុងដំបន់ទ្វីបអាស៊ី។
លោក Dao Van Ho នាយកមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មកសិកម្មក្រសួងកសិកម្ម
និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖
“នាពេលខាងមុខមជ្ឈមណ្ឌលនឹងជំរុញពន្លឿនពាណិជ្ជកម្មនៅបណ្ដាទីផ្សារដូច
ជាអាមេរីក EU ជប៉ុន តាមគំរោងក្នុងឆ្នាំនេះនឹងពន្លឿនបន្ថែមនៅទីផ្សាររុស្ស៊ីឥណ្ឌា។
សង្ឃឹមថា ដោយការយកចិត្តទុកដាក់របស់ក្រសួងកសិកម្មនិងក្រសួងឧស្សាហ-
ពាណិជ្ជកម្មនាពេលខាងមុខនឹងមានផលិតផលកសិ-រុក្ខា-ជលផលរបស់វៀតណាម
ជាច្រើនថែមទៀតមានវត្តមាននៅទីផ្សារអន្តរជាតិ៕”