អង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់ជលផលទូទាំងពិភពលោក ក្រុងព្រុចសែលឆ្នាំ២០១៥

អង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់ជលផលទូទាំងពិភពលោក ក្រុងព្រុចសែលឆ្នាំ២០១៥ - ảnh 1
ស្តង់ទំនិញជនផលរបស់វៀតណាមនៅ SEG ឆ្នាំនេះ (រូបថត៖TTXVN/baotintuc)

(VOVworld) - អង្គភាពអាជីវកម្មកែច្នៃជលផលជិត៥០ចំណុះសមាគមកែច្នៃនិងនាំ ចេញជលផលវៀតណាម (VASEP) និងអង្គភាពអាជីវកម្មឯកជនមួយចំនួន បានចូល រួមផ្សារណាត់ជលផលទូទាំងពិភពលោកនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក
ឆ្នាំ២០១៥ (SEG) លើកទី២៣។នេះជាព្រឹត្តការណ៍ប្រចាំឆ្នាំធំបំផុតក្នុងវិស័យកែច្នៃ
និងនាំ ចេញជលផលរបស់ទ្វីបអឺរ៉ុប ដែលទាក់ទាញការចូលរួមរបស់អង្គភាពអាជី
វកម្មជិត២ពាន់ មកពីប្រទេសចំនួន១០០លើពិភពលោក។នាព្រឹកថ្ងៃទី២១ មេសា
ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅប៊ែលហ្សិកលោក Vuong Thua Phong និងទីប្រឹក្សា
ពាណិជ្ជកម្មវៀត ណាមប្រចាំនៅប្រទេសអឺរ៉ុបមួយចំនួន បានទៅទស្សនាស្ដង់
ទំនិញរបស់វៀតណាម។ បណ្ដាមុខទំនិញដែលវៀតណាមនាំយកមកផ្សារណាត់
ឆ្នាំនេះ គឺសម្បូរបែបដោយ មានផលិតផលស្នូលគឺបង្កង ត្រីប្រា ត្រីបាសាជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ