អង្គភាពអាជីវកម្មវៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច

អង្គភាពអាជីវកម្មវៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច - ảnh 1
សិក្ខាសាលាតុមូលដែលបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅបារាំង (រូបថត៖TTXVN)


(VOVworld) - ស្ថានទូតវៀតណាមប្រចាំនៅបារាំង នាថ្ងៃទី១៤ ធ្នូ បានរៀបចំសិក្ខា
សាលាតុមូលដោយប្រធានបទ “សេដ្ឋកិច្ចវៀតណាមនិងបារាំង៖លទ្ធផលក្នុងឆ្នាំ
២០១៤និងយថាទស្សន៍សំរាប់ឆ្នាំ២០១៥”។តំណាងចូលរួមសិក្ខាសាលានេះបាន
ចាត់ទុកថាទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងបារាំងមិនទាន់សក្តិ
សមនឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំង២នៅឡើយ ជាពិសេសគឺទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រដែលបានបង្កើតឡើងកាលពីខែកញ្ញាឆ្នាំ២០១៣។លោក
Bruno Rigal តំណាងធនាគារ Natixis បានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនាឆ្នាំ
២០១៥នឹងងើបឡើងវិញខ្ពស់ជាង ដោយសាររដ្ឋាភិបាលកំពុងបញ្ជាណែនាំយ៉ាង
ម៉ឺងម៉ាត់ការកែលំអរបរិយាកាសវិនិយោគនិងធ្វើអាជីវកម្ម សំដៅបង្កលក្ខណៈងាយ
ស្រួលក្នុងការទាក់ទាញការវិនិយោគនិងបើកទូលាយទីផ្សារនាំចេញ តាមរយៈ
ជំរុញកំណើន។លោក Bruno Rigal បានអះអាងថានេះគឺជាឱកាសនិងសក្ដានុភាព
សំរាប់អង្គភាពអាជីវកម្មបារាំង។ជាមួយគ្នានោះ លោក Jacques Faurvel តំណាង
សម្ព័ន្ធក្រុមហ៊ុនលក់រាយ Casino ដែលជាសម្ព័ន្ធក្រុមហ៊ុនដែលបានវិនិយោគក្នុង
ខ្សែសង្វាក់ផ្សាទំនើប Big C នៅវៀតណាម បានឲ្យដឹងថា នាពេលវិនិយោគទុន
ចូលក្នុងវៀតណាម សម្ព័ន្ធក្រុមហ៊ុន Casino ជានិច្ចកាលទទួលបានការគាំទ្ររបស់
ថ្នាក់ដឹកនាំតំបន់នានានៅវៀតណាម។លោកបានឲ្យដឹងថែមទៀតថា ការជោគ
ជ័យរបស់ Casino បានសរឲ្យឃើញថា វិនិយោគិនបរទេសអាចស្វែងរកបាន
ឱកាសនិងទីកន្លែងឈរជើងរបស់ខ្លួននៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ