អង្គភាពអាជីវកម្មវៀតណាមវិនិយោគអភិវឌ្ឍន៍សហគមន៍ចីរភាពនៅកម្ពុជា

(VOVworld) – ក្នុងរយៈពេល ២​ ថ្ងៃ គឺថ្ងៃទី ៣១ ឧសភានិងថ្ងៃទី ១ មិថុនា ក្រុមគ្រូពេទ្យនៃ
មន្ទីពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឧសថចំណុះសម្ព័ន្ធ ក្រុមហ៊ុន Hoang Anh Gia Lai
(វៀតណាម) បានពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំ មិនគិតថ្លៃសំរាប់ប្រជាជនចំនួន ១ ពាន់
៥ រយ នាក់ នៅខេត្ត រតនាគីរី កម្ពុជា។ នេះ គឺជាសកម្មភាពចាប់ផ្តើមកម្មវិធី “ការវិនិយោគ
អភិវឌ្ឍន៍សហគមន៍ចីរភាព” របស់ អង្គភាពអាជីវកម្ម ដែលលៃទុកឲ្យប្រជាជននៅតំបន់
គំរោងការនេះ។ គោលដៅនៃ កម្មវិធីនេះគឺសំដៅលើកគំពស់ជីវភាពរស់នៅជាជំហានៗ
ដល់ឆ្នាំ ២០១៦ ដោយមានប្រភពទុនជិតនឹង ១០ លាន ដុល្លាអាមេរិក។ ប្រធានឃុំ
ស្រែអង្រ្គង ស្រុក កូនមុំ​ ខេត្ត រតនាគីរី លោក ឈំ សុឃុំ បានចែករំលែកថា៖

“ខ្ញុំស្បាយរីរាយនិងជាប់ចិត្តណាស់ ក្នុងពេល អង្គភាពអាជីវកម្មបានរៀបចំពិនិត្យ ព្យាបាលជំងឺនិងផ្តល់ថ្នាំមិនគិតថ្លៃសំរាប់ប្រជាជន។ វៀតណាមនិងកម្ពុជាជានិច្ច
កាលសាមគ្គីយ៉ាងជិតស្និតសហប្រតិបតិ្តការនិងជួយគ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹម
ថា​៖ អង្គភាពអាជីវកម្មវៀតណាមនឹងជួយឧបត្ថម្ភបង្កើតការងារធ្វើនិងលើកកំពស់
ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ