អង្គភាពអាជីវកម្មវៀតណាម-ឥណ្ឌូនេស៊ីនៅJakarta ជួបប្រាស្រ័យ

អង្គភាពអាជីវកម្មវៀតណាម-ឥណ្ឌូនេស៊ីនៅJakarta ជួបប្រាស្រ័យ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចំានៅឥណ្ឌូនេស៊ី លោក
Nguyen Xuan Thuy (រូបថតៈ tgvn.com.vn)


(VOVworld)-បណ្តាអង្គភាពអាជីវកម្មនាំមុខក្នុងវិស័យកែច្នៃម្ហូបអាហាររបស់វៀតណាម
និងឥណ្តូនេស៊ី នាថ្ងៃទី២៨សីហាបានមានការជួបប្រាស្រ័យនៅ ទីក្រុង Jakarta ។ ព្រឹត្តការណ៌នេះដោយសមាគមអង្គភាពអាជីវកម្មទំនិញវៀត​ណាមគុណភាពខ្ពស់ រួមផ្សំជាមួយស្ថានទូតវៀតណាមប្រចំានៅឥណ្ដូណេស៊ី រៀបចំឡើងសំដៅ បង្កលក្ខណៈសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ផ្លាស់ប្តូឱកាសសហប្រតិ
បត្តិការ វិនិយោគនិងធ្វើអាជីវកម្ម សក្តានុភាពនៃទីផ្សារធំធេង របស់ប្រទេសនីមួយៗ។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចំានៅ ឥណ្ឌូនេស៊ី លោក​Nguyen
Xuan Thuy អះអាងថា ស្ថានទូតវៀតណាមប្រចំា​នៅឥណ្ឌូនេស៊ី ត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភនិងបង្ករាល់លក្ខណៈងាយ​ស្រួលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេស
ទាំងពីរសហប្រតិបត្តិការ។ រីឯខ្លួន វិញ ប្រធានការិយាល័យពាណិជ្ជកម្មនិងឧស្សាហ
កម្មឥណ្ឌូនេស៊ី Juan Gondokusomo បានវាយតម្លៃថា វៀតណាមនិងឥណ្ឌូនេស៊ីមាន
សក្តានុភាព សហប្រតិបត្តិការជាច្រើនដែរ។ លោកក៏ចាត់ទុកថា ដោយមានការខំប្រឹង
ប្រែង របស់ភាគីទាំងពីតម្លៃប្រាក់ពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងសម្រេចបានគោល
ដៅ ទទួលបាន១០ពាន់លានដូល្លារនាឆ្នាំ២០១៨ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ