អង្គភាពអាជីវកម្មអាមេរិកជាដៃគូជួរមុខរបស់វៀតណាម
(VOV)_ អង្គភាពអាជីវកម្មអាមេរិកជាដៃគូជួរមុខរបស់វៀតណាម។ នេះគឺជាការអះអាងរបស់ ប្រធានរដ្ឋវៀតនាម លោក Truong Tan Sang នៅក្នុងជំនួបសន្ទនា
ជាមួយ ប្រធានក្រុមប្រឹក្សាអភិបាល ក្រុមប្រឹក្សាអង្គភាពអាជីវកម្មអាមេរិក-អាស៊ាន និងជាអគ្គនាយក ACE GROUP Evan Greenberg និងដំណាងអង្គភាពអាជីវកម្មអា
មេរិកមួយចំនួន នារសៀលថ្ងៃទី២៩តុលានៅរដ្ឋធានីហាណូយ។ នៅក្នុងជំនួបនេះ
ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ ក្រុមប្រឹក្សាអង្គ
ភាពអាជីវកម្មអាមេរិក -អាស៊ាន ក្នុងចលនាអង្គភាពអាជីវកម្មនានាបង្កើនការវិនិយោគចូលមកវៀតណាម។ទន្ទឹមនឹងនោះ ជមរុញបណ្ដាស្ថាប័នអាមេរិកសហប្រតិបត្តិការ
ជាមួយវៀតណាម ក្នុងបណ្ដាក្របខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក ( WTO) កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វីក (TPP)។ប្រធានរដ្ឋក៏បានអះអាងដែរថា៖នឹងបង្កលក្ខណះងាយស្រួល ដើម្បីបណ្ដាអង្គភាពអាជីវកម្មអាមេរិក-អាស៊ាននឹងនរចិត្ត វិនយោគយូរអង្វែងនៅវៀតណាម។
រីឯ លោក Evan Greenberg បានស្នើ៖ ប្រធានរដ្ឋ និងបណ្ដាស្ថាប័នវៀតណាមនឹងបន្តបង្កលក្ខណះសំរាប់អាជីវករនានា ស្វែងរកឱកាសវិនិយោគនិងសន្យាថា៖នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីអំពាវនាវអោយអង្គភាពអាជីវកម្មអាមេរិក
នានាវិនិយោគ ចូលមកវៀតណាមទៀតផង៕