អង្គភាពអាជីវកម្មអេហ្ស៊ីបមានគោលបំណងរកស៊ីនៅវៀតណាម

អង្គភាពអាជីវកម្មអេហ្ស៊ីបមានគោលបំណងរកស៊ីនៅវៀតណាម - ảnh 1
អង្គភាពអាជីវកម្មអេហ្ស៊ីបមានគោលបំណងរកស៊ីនៅវៀតណាម

          (VOV)_បន្តអនុវត្តបណ្ដាកិច្ចការបរទេសសេដ្ឋកិច្ច ដើម្បីជំរុញកិច្ចសហប្រតិ
បត្តិការពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិង​អេហ្ស៊ីប នាថ្ងៃទី១១ ​មេសា​ ស្ថានទូត
​​វៀត​ណាមប្រចាំនៅ​អេហ្ស៊ីប បានរួមសហការជាមួយសភាពាណិជ្ជ​កម្ម​ខេត្ត Aswan
រៀបចំសិក្ខាសាលា៖ ទីផ្សារវៀតណាម៖សក្ដានុភាព និងឱកាសធ្វើ​អាជីវ​កម្ម។ នៅ
ទីនេះ ឯកអគ្គរដ្ឋទូត Do Hoang Long បានឧទ្ទេសនាមអំពី​បណ្ដាគោលនយោបាយសេដ្ឋកិច្ច វិស័យសហប្រតិបត្តិការវិនិយោគ និងសក្ដានុភាពអភិវឌ្ឍន៍។ ឯកអគ្គរដ្ឋ
ទូតបានសម្ដែងនូវគោលបំណងថាភាគីទាំងពីរនឹង​បង្កើតកាណាល់ព័ត៍មានអំពីទី
ផ្សារយ៉ាងឆាប់ៗ ដើម្បីតភ្ជាប់អង្គភាពអាជីវកម្មវៀតណាមជាមួយអង្គភាពអាជីវកម្មតំបន់  Aswan និយាយដោយឡែក និង  អេហ្ស៊ីប​និយាយរួម។ ក្នុងពេលនោះ បណ្ឌា
អង្គភាពអាជីវកម្មអេហ្ស៊ីប ក៏មានគោលបំណងស្វែងយល់អំពីបរិយាកាសសហប្រ
តិបត្តិការវិនិយោគនៅវៀតណាម។ នាយកក្រុមហ៊ុនទេសចរណ៍ Abraam លោក 
Issaac Ibrahim បានចែករំលែកថា៖

          “ សិក្ខាសាលាលើកនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ​បើកទ្វាសហ
ប្រតិបត្តិការអាជីវកម្មរវាងវៀតណាមជាមួយបណ្ដាខេត្ត Aswan និយាយដោយឡែក
 និងអេហ្ស៊ីបនិយាយរួម។ យើងខ្ញុំបានបង្កើតផែនការធ្វើ​អាជីវកម្មនៅវៀតណាម ពី
ព្រោះយើងខ្ញុំបានដឹងថា៖វៀតណាមជាប្រទេសមាន​ឧត្តមភាពខ្លាំងអំពីបណ្ដាមុខ
ទំនិញកសិផល រុក្ខផល ជលផល ផ្លែឈើគ្រប់​ប្រភេទ។ នេះគឺជាបណ្ដាផលិតផល
ដែលអេហ្ស៊ីបមានចំណូលចិត្តជាច្រើន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ