អង្គភាពអាជីវកម្ម FDI ចង់ឲ្យកែលំអរហេដ្ឋានរចនាសម្ព័ន្ធវិនិយោគសំរាប់ប្រភពធនធានមនុស្ស

អង្គភាពអាជីវកម្ម FDI ចង់ឲ្យកែលំអរហេដ្ឋានរចនាសម្ព័ន្ធវិនិយោគសំរាប់ប្រភពធនធានមនុស្ស - ảnh 1
អង្គភាពអាជីវកម្ម FDI ចង់ឲ្យកែលំអរហេដ្ឋានរចនាសម្ព័ន្ធវិនិយោគសំរាប់ប្រភពធនធានមនុស្ស (tuoitre.com)

        Vovworld-នាព្រឹកថ្ងៃទី៤មិនាថ្នាក់ដឹកនាំទីក្រុងហូជីមិញបានជួបប្រាស្រ័យ​ជា
​មួយអង្គភាពអាជីវកម្មបរទេស។ នៅជំនួបសន្ទនានេះ ថ្នាក់ដឹកនាំទីក្រុង​ហូជីមិញ
បានវាយតំលៃខ្ពស់តួនាទីរបស់អង្គភាពអាជីវកម្មមានទុនវិនិយោគ​បរទេសក្នុងការ
ជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ទីក្រុង។ អង្គភាពអាជីវកម្មបរទេស​ជាច្រើនបានចាត់
ទុកថា ដើម្បីបង្កើនការទាក់ទាញវិនិយោគបរទេស ទីក្រុងត្រូវ​កែ​លំអរហេដ្ឋានរចនា
សម្ព័ន្ធគមនាគមនិងវិនិយោគបណ្ដុះបណ្ដាលប្រភព​ធនធានមនុស្ស ពិសេសគឺប្រភព
ធនធានមនុស្សបច្ចេកទេសខ្ពស់។

        នាបច្ចុប្បន្នទីក្រុងហូជីមិញបាននាំមុខក្នុងទូទាំងប្រទេសអំពីការទាក់ទាញ​ទុន
វិនិយោគបរទេស ដោយមានគំរោងការជាង៥៣០០គំរោងចំនួនទុន​វិនិយោគ​សរុប
ជាង៣៦ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ