អង្គភាពអាជីវកម្មEUមានប្រតិកម្មវិជ្ជមានអំពីបរិយាកាសធ្វើអាជីវកម្មនៅវៀតណាម

អង្គភាពអាជីវកម្មEUមានប្រតិកម្មវិជ្ជមានអំពីបរិយាកាសធ្វើអាជីវកម្មនៅវៀតណាម - ảnh 1
រូបថតៈ enternews.vn

(VOVworld)-នាថ្ងៃទី២១កក្កដា សម្ព័ន្ធសមាគមន៍អង្គភាពអាជីវកម្មអឺរ៉ុបប្រចាំនៅ
វៀតណាម (EuroCham) បានប្រកាសលទ្ធផលពិនិត្យមើលនូវសន្ទស្សន៍បរិយា​កាស
ធ្វើអាជីវកម្មត្រីមាសទី២ឆ្នាំ២០១៦។​តាមនោះ អង្គភាពអាជីវកម្មចំនួន ៦៦,៧%
មានប្រតិកម្មវិជ្ជមាន “ល្អប្រសើរ” និង “ល្អ”។ តាម EuroCham ថា តួលេខនេះ
បង្ហាញថាស្ថានភាពធ្វើអាជីវកម្មរបស់អង្គភាពអាជីវកម្ម EU ក្នុងត្រីមាសទទួល
 បានលទ្ធផលល្អ រួមជាមួយគ្នានោះ សហគមន៍អង្គភាពអាជីវកម្មសមាជិក Euro
Cham ក៏មានមានប្រតិកម្មវិជ្ជមានអំពីបរិយាកាសធ្វើអាជីវកម្មនៅវៀត ណាមដែរ។
លោក Michael Behrens ប្រធាន EuroCham ឲ្យដឹងថា លទ្ធផលនៃ ត្រីមាសទី២ឆ្នាំ
២០១៦សរឲ្យឃើញថា អង្គភាពអាជីវកម្មអឺរ៉ុបរំពឹងទុកជាខ្លាំងលើ សញ្ញាវិជ្ជមាននៃ
ស្ថានភាពធ្វើអាជីវកម្មនៅវៀតណាម។ អង្គភាពអាជីវកម្មជាសមា ជិក EuroCham
ក៏បានរក្សាទស្សនៈវិជ្ជមានចំពោះទីផ្សារវៀតណាមនិងសកម្ម ភាពធ្វើអាជីវកម្មក្នុង
ប្រទេស ព្រមទាំងជឿជាក់ថា ខណៈដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀត
ណាម-EU បានដំណើរការនោះ នឹងជះឥទ្ធិពលសកម្ម ហើយជម្រុញខ្លាំងសកម្ម
ភាពធ្វើអាជីវកម្មនិងវិនិយោគរបស់បណ្តាអង្គភាពអាជីវ កម្មអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ