អង្គលេខាធិការនៃអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការប្តេជ្ញាដ៏លេចធ្លោថែមទៀតលើការផ្តល់អំណាចដល់ស្ត្រី
(VOVWORLD) - នៅក្នុងកិច្ចប្រជុំនារីពិភពលោកលើកទី ៤ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវបណ្តាប្រទេសជាសមាជិកឱ្យប្តេជ្ញាចិត្តខ្ពស់ ដើម្បីឱ្យស្ត្រីកាន់តែច្រើន ដើរតួនាទីជាអ្នកដឹកនាំសំខាន់នៅក្នុងរដ្ឋាភិបាល ក៏ដូចជានៅក្នុងអង្គការសង្គមស៊ីវិលផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ VNA) |
ថ្លែងនៅក្នុងកិច្ចប្រជុំនេះលោកអគ្គលេខាធិការ Guterres បានសង្កត់ធ្ងន់ថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានសរឃើញថាពិភពលោកគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការសន្យារដែលបានធ្វើឡើងក្នុងកិច្ចប្រជុំពិភពលោកស្តីពីស្ត្រីនាឆ្នាំ ១៩៩៥ នៅទីក្រុងប៉េកាំង។
ចំណែកឯអង្គការសហប្រជាជាតិវិញ លោក Guterres បានបញ្ជាក់ថាអង្គការពហុភាគីធំបំផុតនៅលើភពផែនដីនេះ កំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសមភាពយេនឌ័រនៅគ្រប់កម្រិត ពីព្រោះការចូលរួមនិងភាពជាអ្នកដឹកនាំរបស់ស្ត្រី បានធ្វើឲ្យស្ថាប័នជាច្រើនរបស់អង្គការសហប្រជាជាតិ អាចប្រតិបត្តិការកាន់តែមានប្រសិទ្ធិភាពថែមទៀត ជាពិសេសក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលថ្មីៗនេះ៕