អង់គ្លេសចាប់ផ្តើមការបោះប្រជាមតិអំពីបញ្ហា Brexit


អង់គ្លេសចាប់ផ្តើមការបោះប្រជាមតិអំពីបញ្ហា Brexit  - ảnh 1
អង់គ្លេសចាប់ផ្តើមការបោះប្រជាមតិអំពីបញ្ហា Brexit (Image: VNA)

(VOVworld) – នៅម៉ោង ៧ នាព្រឹកថ្ងៃទី ២៣ មិថុនា (តាមម៉ោងអង់គ្លេស)
អ្នកបោះឆ្នោតរាប់ លាននាក់បានទៅបោះឆ្នោតក្នុងការបោះប្រជាមតិអំពី
ការស្ថិតនៅឬចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស ឬហៅថា Brexit ។
សេចក្តីសម្រេចនេះត្រូវបានចាត់ទុនមិនត្រឹមតែជះ ឥទ្ធិពលទៅលើអនាគត
របស់អង់គ្លេស ប៉ុណ្ណោះទេ ថែមទាំង ទៅលើសហភាពអឺរ៉ុបទាំងមូល ។ គណៈកម្មា
ធិការរៀបចំការបោះឆ្នោតអង់គ្លេសបានឲ្យដឹងថា៖ បរិមាណអ្នកចុះឈ្មោះចូល
 រួមការបោះប្រជាមតិលើកនេះបានឡើងដល់ករិតជ្រើនបំផុតពីមុនមកគឺ
៤៦,៥ លាននាក់។ តាមផែនការ បណ្ដាទីកន្លែងបោះឆ្នោតនឹងបិទទ្វានៅម៉ោង
២២ តាមម៉ោងតំបន់។ ការងារ ត្រួតពិនិត្យសន្លឹកឆ្នោតនឹងត្រូវបានចាប់ផ្តើម
ភ្លាមៗបន្ទាប់នោះ។ មុននោះ លទ្ធផលនៃការ ស្ទង់មតិដែលក្រុមហ៊ុន ComRes
 បានរៀបចំឡើង ឲ្យដឹងថា៖ អាត្រាអ្នកគាំទ្រអង់គ្លេសស្ថិត នៅ  EU បាននាំមុខ
 ៦ ពិន្ទុបើប្រៀបនឹងអាត្រាអ្នកគាំទ្រ Brexit។ ទាក់ទិនដល់បញ្ហានេះ ដែរ នាថ្ងៃទី
​ ២២ មិថុនា ប្រធានាធិបតីកាណាដា លោក Justin Trudeau បានដាស់តឿន
ប្រជាពលរដ្ឋអង់គ្លេសគាំទ្រការរក្សានៅ EU ព្រមទាំង សម្តែងគោលបំណង
ចង់ឃើញក្រុង ឡុងបន្តរួមសម្លេងខ្លាំងក្លារបស់ខ្លួនក្នុងសហភាពអឺរ៉ុប។
លោក Trudeau ក៏បានសង្កត់ធ្ងន់ថា៖ លោកគោរពរការជ្រើសរើសរបស់
ប្រជាពលរដ្ឋអង់គ្លេសហើយនឹងតាមដាមយ៉ាងម៉ត់ចត់ការបោះ
ប្រជាមតិនេះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ