អង់គ្លេសត្រៀមខ្លួនជាស្រេចចំណាយ៤០ពាន់លានអឺរ៉ូនៅពេលចាកចេញពី EU

(VOVWORLD) - អង់គ្លេសត្រៀមខ្លួនជាស្រេចបង់ទឹកប្រាក់ចំនួន៤០ ពាន់លានអឺរ៉ូ (ស្មើជាង៤៧ពាន់លានដុល្លាអាមេរិក) សំរាប់សហភាពអឺរ៉ុប (EU) ដើម្បីទូទាត់ការ ចំណាយទាក់ទិនដល់បញ្ហា Brexit។
អង់គ្លេសត្រៀមខ្លួនជាស្រេចចំណាយ៤០ពាន់លានអឺរ៉ូនៅពេលចាកចេញពី EU  - ảnh 1អង់គ្លេសត្រៀមខ្លួនជាស្រេចចំណាយ៤០ពាន់លានអឺរ៉ូនៅពេលចាកចេញពី EU (រូបថត៖Telegraph) 

(VOVworld) - អង់គ្លេសត្រៀមខ្លួនជាស្រេចបង់ទឹកប្រាក់ចំនួន៤០ពាន់លានអឺរ៉ូ (ស្មើជាង៤៧ ពាន់លាន ដុល្លាអាមេរិក) សំរាប់សហភាពអឺរ៉ុប (EU) ដើម្បីទូទាត់ការ ចំណាយទាក់ទិនដល់បញ្ហា Brexit។ កាសែត Sunday Telegraph ក្នុងច្បាប់ចេញ នាថ្ងៃទី៥ សីហា បានដកស្រង់ប្រភពព័ត៌មានមួយចំនួនពីរដ្ឋាភិបាលអង់គ្លេស ដោយបង្ហាញព័ត៌មានពោលខាងលើ ក្នុងកាលៈទេសៈដែលវង់ចរចារលើកទី៣ រវាងអង់គ្លេសនិង EU អំពី Brexit នឹងចាប់ផ្ដើមនាចុងខែសីហានេះ ហើយភាគី ទាំង២កំពុងខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀងមួយចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០១៨។ កាសែតនេះសង្កត់ធ្ងន់ថា អង់គ្លេសយល់ព្រមបង់កញ្ចប់ប្រាក់ នេះដើម្បីទទួលបានសិទ្ធិបន្តជ្រៀតចូលទីផ្សារដោយឡែកនៃទ្វីបអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ