អង់គ្លេសនឹងទូទាត់ទឹកប្រាក់ជាង ៣០ពាន់លានផោន ប្រសិនបើមិនសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU

(VOVWORLD) - ថ្លែងមតិទៅកាន់មជ្ឈដ្ឋានមន្ត្រីរដ្ឋាភិបាលអង់គ្លេស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អង់គ្លេស លោក Philip Hammond បានឲ្យដឹងថាអង់គ្លេសនឹងទូទាត់ទឹកប្រាក់ពី ៣០ ដល់ ៦០ ពាន់លានផោនប្រសិនបើប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប (EU) បរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយរយៈពេល ២១ខែនៃផ្ទេរប្តូរបន្ត។
អង់គ្លេសនឹងទូទាត់ទឹកប្រាក់ជាង ៣០ពាន់លានផោន ប្រសិនបើមិនសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU - ảnh 1 រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អង់គ្លេស លោក Philip Hammond 

សេចក្តីប្រកាសនេះបាននាំចេញក្នុងបរិបទ EU ព្រមានហានិភ័យ Brexit មិនសម្រេចបាន«កិច្ចព្រមព្រៀង»ណាមួយកាន់តែ ធំឡើង។

លោក Philip Hammond បានសង្កត់ធ្ងន់ថា អង់គ្លេស ប្រហែលជាមិនយកឈ្នះ នៅតាមផ្លូវច្បាប់ណាមួយឡើយដើម្បីចៀសវាងពីការទូទាត់វិក័យប័ត្រ Brexit ទោះបីជាមុននោះរដ្ឋាភិបាលអង់គ្លេសបានសន្យាជាមួយរដ្ឋសភាថាកញ្ចប់ទូទាត់នេះជាលក្ខខណ្ឌដែលតភ្ជាជាមួយកិច្ចព្រមព្រៀង Brexit ផងដែរ ។

លោក Hammond បន្តទៀតថាអង់គ្លេសអាចសន្សំសម្ចៃបានទឹកប្រាក់យ៉ាងហោច ណាស់ត្រឹមតែ ពី ៣ ដល់ ៩ ផោន ប្រសិនបើចាកចេញពី  EU  ដោយគ្មាន សម្រេចបានកិច្ចព្រមព្រៀងណាមួយនោះឡើយ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ