អង់គ្លេសនឹងមិនបន្ធូរបន្ថយបទប្បញ្ញត្តិខាងហិរញ្ញវត្ថុក្រោយពី Brexit
(VOVWORLD) - ទេសាភិបាលធនាគារកណ្ឌលអង់គ្លេសលោក Mark Carney នាថ្ងៃ ទី៣ សីហា ឲ្យដឹងថា អង់គ្លេសនឹងមិនបន្ធូរបន្ថយបទ ប្បញ្ញតិ្តស្ដីពីសកម្មភាព ហិរញ្ញវត្ថុក្រោយពី Brexit ហើយនៅរក្សានៅដដែលការកំណត់នាបច្ចុប្បន្ន ដើម្បីជៀស វាងហានិភ័យចំពោះខឿនសេដ្ឋកិច្ច ដែលក្នុងរយៈពេល២៥ឆ្នាំខាងមុខ ល្បឿន អភិវឌ្ឍន៍នៃផ្នែកហិរញ្ញវត្ថុអាចកើនឡើងទ្វេដងបៀប្រៀបនឹងដំណាក់កាល បច្ចុប្បន្ន។
ទេសាភិបាលធនាគារកណ្ឌលអង់គ្លេសលោក Mark Carney (រូបថត៖EPA/TTXVN) |
(VOVworld) - ទេសាភិបាលធនាគារកណ្ឌលអង់គ្លេសលោក Mark Carney នាថ្ងៃ ទី៣ សីហា ឲ្យដឹងថា អង់គ្លេសនឹងមិនបន្ធូរបន្ថយបទប្បញ្ញតិ្តស្ដីពីសកម្មភាព ហិរញ្ញវត្ថុក្រោយពី Brexit ហើយនៅរក្សានៅដដែលការកំណត់នាបច្ចុប្បន្ន ដើម្បីជៀស វាងហានិភ័យចំពោះខឿនសេដ្ឋកិច្ច ដែលក្នុងរយៈពេល២៥ ឆ្នាំខាងមុខ ល្បឿន អភិវឌ្ឍន៍នៃផ្នែកហិរញ្ញវត្ថុអាចកើនឡើងទ្វេដងបៀប្រៀបនឹងដំណាក់កាល បច្ចុប្បន្ន។ ថ្លែងមតិក្នុងឱកាសរំលឹកខួបរយៈពេល១០ឆ្នាំគិតតាំងពីកើតមានឡើង វិបត្តិខាងហិរញ្ញវត្ថុសកលមក លោក Carney ឲ្យដឹងថា ក្នុងសម័យកាលក្រោយពី Brexit ដោយល្បឿនអភិវឌ្ឍន៍កើនទ្វេដងបៀប្រៀបនឹងរយៈពេលបច្ចុប្បន្ននោះ ផ្នែកហិរញ្ញវត្ថុនឹងនាំមកនូវកម្លាំងជាច្រើនសំរាប់ខឿនសេដ្ឋកិច្ចអង់គ្លេស ដោយ បង្កើតការងារធ្វើសំរាប់មនុស្ស១លាននាក់ ហើយរួមវិភាគទាន១១%នៃប្រាក់ ចំណូលពន្ធរបស់ប្រទេសនេះផងដែរ៕