អង់គ្លេសនឹងរៀបចំការស្ទាបស្ទង់ប្រជាមតិអំពីឋានៈសមាជិក EU នាថ្ងៃទី២៣ មិថុនា

អង់គ្លេសនឹងរៀបចំការស្ទាបស្ទង់ប្រជាមតិអំពីឋានៈសមាជិក EU នាថ្ងៃទី២៣ មិថុនា - ảnh 1
នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្តី​ (រូបថត៖AFP/TTXVN)

(VOVworld) - បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ជាមួយគណៈរដ្ឋមន្ត្រីនាថ្ងៃទី២០ កុម្ភៈ នាយក
រដ្ឋមន្រ្តីអង់គ្លេសលោក David Cameron បានប្រកាសថា ប្រទេសនេះនឹងរៀបចំការ
ស្ទាបស្ទង់ប្រជាមតិអំពីឋានៈសមាជិកនៃសហភាពអឺរ៉ុប (EU) របស់អង់គ្លេសនាថ្ងៃ
ទី២៣ មិថុនា ខាងមុខ។សំណួរស្ទាបស្ទង់មតិនឹងជា តើអង់គ្លេសនឹងមានសុវត្ថិភាព
ជាង​ ភាពខ្លាំងមាំមួនជាង និងភាពសម្បូររុងរឿងជាងក្នុងទ្វីបអឺរ៉ុប កំពុងកែទម្រង់
ឬឈរនៅខាងក្រៅដោយខ្លួនឯង។លោក Cameron បានឲ្យដឹង ដែរថា គណៈរដ្ឋ
មន្រ្តីអង់គ្លេសបានសំដែងស្មារតីសមូហភាព នៅពេលអនុម័តលើ គោលជំហរ
របស់រដ្ឋាភិបាលដែលចង់រក្សាអង់គ្លេសស្នាក់នៅក្នុងប្លុក EU កែ ទម្រង់។ក្រោយពី
អង់គ្លេសនិង EU ទទួលបានកិច្ចព្រមព្រៀងស្ដីអំពីការរក្សា ឡុងដ៍ស្នាក់នៅសហ
ភាពនេះនៅសន្និសីទកំពូល EU ដែលទើបនឹងបានប្រព្រឹត្ត ទៅនៅទីក្រុងព្រុច
សែលប្រទេសបែលហ្ស៊ីក ថ្នាក់ដឹកនាំអឺរ៉ុបជាច្រើនបានសំដែង ក្ដីសប្បាយរីករាយ
ចំពោះលទ្ធផលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ