អង់គ្លេសនិងសហភាពអឺរ៉ុបដាក់ពាក្យសុំដកខ្លួនចេញពីសមាជិកក្នុងអង្គការ WTO ជាផ្លូវការ
(VOVWORLD) -ក្រោយរយៈពេលជាច្រើនខែត្រៀមរៀបចំអំពីផ្នែកការទូត នាថ្ងៃទី២៤ ខែកក្កដា ប្រទេសអង់គ្លេស និង សហភាពអឺរ៉ុប (EU) បានដាក់ពាក្យសុំដកខ្លួនចេញពី សមាជិកក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាផ្លូវការ។
អង់គ្លេសនិងសហភាពអឺរ៉ុបដាក់ពាក្យសុំដកខ្លួនចេញពីសមាជិកក្នុងអង្គការ WTO ជាផ្លូវការ |
យោងតាមនោះ អង្គការ WTO បានផ្សព្វផ្សាយសេចក្តីព្រាងចំនួន២អំពីកិច្ចព្រម ព្រៀងសម្ងាត់រវាងបណ្តាប្រទេសជាសមាជិកចំនួន១៦៤ក្នុងអង្គការនេះ ក្នុងនោះ បំបែកសិទ្ធិនិងកាតព្វកិច្ចរបស់អង់គ្លេសលើការធ្វើអាជីវកម្មទំនិញចេញពី EU។កិច្ចព្រមព្រៀងស្តីពីការបំបែកសិទ្ធិនិងកាតព្វកិច្ចរបស់អង់គ្លេសលើការធ្វើអាជីវកម្មសេវាកម្មនិងចូលជាធរមានឲ្យបានឆាប់ៗផងដែរ។ សេចក្តីប្រកាសរបស់ អង្គការ WTO បានឲ្យដឹងថា បណ្តាសមាជិកក្នុងអង្គការនេះនឹងមានរយៈពេល៣ ខែដើម្បីធ្វើការពិចារណាលើសំណុំឯកសារនេះហើយនឹងត្រូវបានអនុម័តប្រសិនបើគ្មានការ ប្រឆាំងជំទាស់ពីបណ្តាប្រទេសជាសមាជិកនោះទេ៕