|
សមត្ថកិច្ចធ្វើការរាប់សន្លឹកឆ្នោតនៅទីក្រុង Edinburg អង់គ្លេស នាថ្ងៃទី២៣ មិថុនា
(រូបថត៖Xinhua/TTXVN) |
(VOVworld) - គិតដល់ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ មិថុនា តាមម៉ោងក្រុង
ហាណូយ លទ្ធផលរាប់សន្លឹកឆ្នោតនៅប៉ុស្តិ៍ចំនួន៤១ក្នុងចំណោមប៉ុស្តិ៍បោះឆ្នោត
ទាំង៣៨២ក្នុងការបោះប្រជាមតិនៅអង់គ្លេស បានសរឲ្យឃើញថា អត្រាពលរដ្ឋ
គាំទ្រការចាកចេញពីសហភាពអឺរ៉ុប (EU) កំពុងនាំមុខគេដោយស្រូបយក៥២,៧%
បរិមាណសន្លឹកឆ្នោត។តាមទីភ្នាក់ងារសារព័ត៌មាន BBC នៅទីក្រុង Birmingham មាន
៥៥ដល់៦០%នៃបរិមាណអ្នកបោះឆ្នោតបានគាំទ្រការបន្តនៅ EU ខណៈដែល៧០%
បរិមាណអ្នកបោះឆ្នោតនៅ Hartlepool គាំទ្រការចាកចេញ។តំបន់មួយចំនួនទៀតក៏
បានគាំទ្រការចាកចេញដូចជា Sunderland St Helens Bury និង Swansea។ប៉ុន្តែ មជ្ឈ
ដ្ឋានអ្នកជំនាញការចាត់ទុកថា នៅមិនទាន់អាចសន្និដ្ឋានបានអំពីលទ្ធផលចុង
ក្រោយនៃការបោះប្រជាមតិនៅឡើយទេ៕