អង់គ្លេសបន្តដំណើរការចាកចេញពី EU
|
អង់គ្លេសបន្តដំណើរការចាកចេញពី EU (VNA) |
(VOVworld) – នាថ្ងៃទី ១ កុម្ភៈ ដោយមានសម្លេងគាំទ្រចំនួន ៤៩៨ និងសម្លេង
ប្រឆាំងចំនួន ១១៤ បណ្ដាសមាជិកសភានៃសភាជាន់ទាប់អង់គ្លេសបានឯកភាព
អនុម័តលើដំណាក់កាលដំបូងនៃគំរោងច្បាប់មួយដែលបើកផ្លូវសំរាប់នាយក
រដ្ឋមន្ត្រី លោកស្រី Theresa May «អនុវត្ត» មាត្រាទី៥០ ក្នុងសន្ធិសញ្ញា Lisbon
ដើម្បីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit។ គំរោងច្បាប់
នេះនឹងត្រូវបានផ្ញើដល់ព្រឹទ្ធសភាដើម្បីពិភាគ្សាចាប់ពីថ្ងៃទី ២០ កុម្ភៈ ហើយអាច
ត្រូវបានអនុម័តជាផ្លូវការនាថ្ងៃទី ៧ មិនា ខាងមុខ។ នាយករដ្ឋមន្ត្រីអង់គ្លេស
លោកស្រី May កំពុងប្រឈមមុខនឹងការដាក់សម្ពាធត្រូវមានការអនុម័តយ៉ាង
ឆាប់រហ័សនៃរដ្ឋសភាអង់គ្លេសដោយសារប្រទេសនេះបានសន្យាជាមួយ មជ្ឈដ្ឋាន
ថ្នាក់ដឹកនាំ EU ថា៖ អង់គ្លេសនឹងសម្រេច Brexit មុនចុងខែមិនាឆ្នាំ ២០១៧៕