អង់គ្លេសបាន​រៀប​ចំសេចក្តី​​ព្រាងច្បាប់ធ្វើវិសោធនកម្ម ពិធីសារអៀរឡង់ខាងជើង

(VOVWORLD) - នៅថ្ងៃទី ៩ ខែមិថុនា អង់គ្លេសបានប្រកាសពីការរៀបចំរួចជាស្រេចសេចក្តីព្រាងច្បាប់ថ្មី  ទាក់ទងនឹងការប្តេជ្ញាចិត្តនៅអៀរឡង់ខាងជើង ក្នុងកិច្ចព្រមព្រៀង Brexit ប៉ុន្តែបានបដិសេធថា ខ្លួនមិនរំលោភលើកាតព្វកិច្ចរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប (EU)ឡើយ។
អង់គ្លេសបាន​រៀប​ចំសេចក្តី​​ព្រាងច្បាប់ធ្វើវិសោធនកម្ម ពិធីសារអៀរឡង់ខាងជើង - ảnh 1អគារសភាអង់គ្លេសនៅ Westminster ទីក្រុងឡុងដ៍។ (រូបភាព៖ AFP/TTXVN)

តាមនោះ សេចក្តីព្រាងច្បាប់នឹងត្រូវបានប្រកាសនៅសប្តាហ៍ក្រោយ ហើយនឹងអនុវត្តន៍ការផ្លាស់ប្តូរជាឯកតោភាគីចំពោះពិធីសារអៀរឡង់ខាងជើង បើទោះបីជាមានការប្រឆាំងជំទាស់ពីសហភាពអឺរ៉ុប និងគណៈបក្សភាគច្រើននៅតំបន់អៀរឡង់ខាងជើងក៏ដោយ។ រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Simon Coveney បានឲ្យដឹងថា សមាជិកសហភាពអឺរ៉ុបបានប្រឆាំងជំទាស់នឹងចំណាត់ការរបស់ចក្រភពអង់គ្លេស ហើយមានការសង្ស័យចំពោះភាពត្រឹមត្រូវរបស់ទីក្រុងឡុងដ៍ ក្នុងការស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា។

រីឯខ្លួនវិញ អង់គ្លេសបានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះគឺចាំបាច់ណាស់ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតំបន់អៀរឡង់ខាងជើង ហើយនាំគណបក្សនយោបាយដ៏ធំបំផុតក្នុងតំបន់នេះ វិលត្រឡប់មកចូលរួមក្នុងរដ្ឋាភិបាលចែកអំណាច រវាងភាគីគាំទ្រអង់គ្លេស និងភាគីគាំទ្រអៀរឡង់។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសបានអនុម័តលើសេចក្តីព្រាងច្បាប់នេះ ហើយនៅសល់តែប៉ុន្មានជំហានចុងក្រោយប៉ុណ្ណោះដែលត្រូវអនុវត្តដើម្បីបញ្ចប់ទាំងស្រុង។ អ្នកនាំពាក្យរូបនេះបានអះអាងថា ទីក្រុងឡុងដ៍មានទំនុកចិត្តថា សេចក្តីព្រាងច្បាប់នេះគឺសមស្របតាមច្បាប់អន្តរជាតិយ៉ាងពេញលេញ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ