អង់គ្លេសបានអំពាវនាវឲ្យសហភាពអឺរ៉ុបមានគោលជំហរយ៉ាងទន់ភ្លន់ថែមទៀត

(VOVWORLD) -   អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដោយគ្មាន កិច្ចព្រមព្រៀងណាមួយប្រសិបបើថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកក្នុងប្លុក នេះគ្មានទស្សនៈយ៉ាងទន់ភ្លន់ថែមទៀតអំពីបញ្ហាព្រំដែនជាមួយប្រទេសអៀរឡង់។
អង់គ្លេសបានអំពាវនាវឲ្យសហភាពអឺរ៉ុបមានគោលជំហរយ៉ាងទន់ភ្លន់ថែមទៀត - ảnh 1 អង់គ្លេសបានអំពាវនាវឲ្យសហភាពអឺរ៉ុបមានគោលជំហរយ៉ាងទន់ភ្លន់ថែមទៀត

រដ្ឋមន្ត្រីក្រសួងគមនាគមន៍អង់គ្លេស លោក Chris Grayling បាននាំចេញ សេចក្តីថ្លែងការពោលខាងលើបន្ទាប់ពីបណ្តាថ្នាក់ដឹកនាំ EU សុទ្ធតែបង្ហាញនូវ ទស្សនៈដ៏រឹងមាំដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង  Brexit នៅក្នុងកិច្ចប្រជុំកំពូល ក្រៅផ្លូវការ ដែលទើបបានបញ្ចប់នៅទីក្រុង Salzburg ប្រទេសអូទ្រីស។

 ឆ្លើយបទសម្ភាសទៅកាន់ទីភ្នាក់ងារសារព័ត៌មាន BBC (ប្រទេសអង់គ្លេស) នាថ្ងៃទី ២១ ខែកញ្ញា លោក Grayling បានសង្កត់ធ្ងន់ថា«នាបច្ចុប្បន្ន ប្រការដែល EU ទាមទារនៅជុំវិញបញ្ហាអៀរឡង់ខាងជើងគឺមិនអាចធ្វើឡើងចំពោះ រដ្ឋាភិបាលណាមួយរបស់អង់គ្លេសទេ»។ យោងតាមលោក Grayling ប្រសិនបើថ្នាក់ដឹកនាំ EU នៅតែ តាំងចិត្តអនុលោមតាមគោលជំហរទាំងនេះ នឹងបណ្តាលឲ្យគ្មាន កិច្ចព្រមព្រៀងណាមួយអាចសម្រេចបាននោះឡើយ។ ក៏ប៉ុន្តែ លោក Grayling ក៏បានសំដែងនូវ សុទិដ្ឋិនិយមចំពោះការដែល អង់គ្លេសនិង EU គង់តែឈានទៅ កិច្ចព្រមព្រៀងចុង ក្រោយជាក់ជាមិនខាន ឡើយទេ។ គួរបញ្ជាក់ថា យោងតាម ផែនការ អង់គ្លេសនឹង ចាកចេញពី EU នាថ្ងៃទី២៩ ខែមិនាឆ្មាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ