អង់គ្លេសប្រកាសគំរោងច្បាប់ស្តីអំពីការបញ្ចប់យន្តការជាសមាជិក EU ជាផ្លូវការ
(VOVWORLD) - នាថ្ងៃទី ១៣ កក្កដា អង់គ្លេសបានប្រកាសគំរោងច្បាប់ស្តីអំពីការ ចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា «ច្បាប់លុបចោល» សំដៅបញ្ចប់ជា ផ្លូវ ការយន្តការជាសមាជិករបស់ប្រទេសនេះក្នុង EU។
អង់គ្លេសប្រកាសគំរោងច្បាប់ស្តីអំពីការបញ្ចប់យន្តការជាសមាជិក EU ជាផ្លូវការ |
(VOVworld) – នាថ្ងៃទី ១៣ កក្កដា អង់គ្លេសបានប្រកាសគំរោងច្បាប់ស្តីអំពីការ ចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា «ច្បាប់លុបចោល» សំដៅបញ្ចប់ជា ផ្លូវ ការយន្តការជាសមាជិករបស់ប្រទេសនេះក្នុង EU។ គំរោងច្បាប់នេះត្រូវបាន ផ្សាយលើគេហទំព័ររដ្ឋសភាអង់គ្លេស ក្នុងនោះ សង្កត់ធ្ងន់ថា៖ «ច្បាប់ស្ទីអំពី សហគមន៍អឺរ៉ុបឆ្នាំ ១៩៧២» ស្តីអំពីយន្តការជាសមាជិករបស់អង់គ្លេសនឹងត្រូវ បានលុបចោលទាំងស្រុង។ តាមទ្រឹស្ដី Brexit នឹងប្រព្រឹត្តទៅជាផ្លូវការនាខែមិនា ឆ្នាំ ២០១៩។ គំរោងច្បាប់នេះក៏បញ្ចប់សិទ្ធិកំពូលរបស់តុលាការយុត្តិធម៌អឺរ៉ុប (ECJ) ប្រចាំនៅអង់គ្លេស ព្រមទាំង ណែនាំអំពីបៀបដើម្បីរដ្ឋាភិបាលអង់គ្លេសផ្ទេ ប្តូរការកំណត់និងច្បាប់របស់ EU ចំនួន ១២ ពាន់ នាបច្ចុប្បន្ន ក្លាយទៅជាច្បាប់ របស់អង់គ្លេស។ តាមរយៈនោះ រក្សាប្រព័ន្ធច្បាប់នៃប្រទេសនេះបន្ទាប់ពី Brexit។ រដ្ឋមន្ត្រីទទួលបន្ទុក Brexit របស់អង់គ្លេស លោក David Davis បានឲ្យដឹងថា៖ គំរោងច្បាប់នេះនឹងធានាថា៖ អង់គ្លេសនឹងមាន «ប្រព័ន្ធគត្តិយុត្តពេញលេញ» ក្រោយពីការចាកចេញពីសហភាពអឺរុប៕