អង់គ្លេសប្រកាសផែនការលុបចោលនិងជំនួសច្បាប់ EU

អង់គ្លេសប្រកាសផែនការលុបចោលនិងជំនួសច្បាប់ EU - ảnh 1
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May (រូបថតៈAFP/ TTXVN )

(VOVworld)-នាថ្ងៃទី៣០មិនា រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេស លោក
 David Davis បានប្រកាសសៀវភៅសឧទ្ទេសនាមគំរោងច្បាប់  “លប់ចោលមាន
ទំហំធំ” ដោយមានផែនការខុសពីគ្នា សំដៅលុបចោលនិងជំនួសច្បាប់មួយចំនួន
 របស់សហ ភាពអឺរ៉ុប (EU) ដោយច្បាប់របស់អង់គ្លេសវិញ។ ប៉ុន្តែលោករូបនេះក៏បាន
 អះអាងថា សាលក្រមមុននេះរបស់តុលាការយុត្តិធម៌អឺរ៉ុប (ECJ) បន្តមានសុពល
 ភាពនៅប្រទេសនេះ។ ក្នុងសៀវភៅសនេះ រដ្ឋាភិបាលអង់គ្លេសបានសង្កត់ធ្ងន់
ទៅលើភាពចាំបាច់ត្រូវបង្កើតមូលដ្ឋានគតិយុត្តរឹងមាំសម្រាប់សហគមន៍អង្គភាព
អាជីវកម្មនិងទាំងបុគ្គល ក្នុងនិងក្រៅដំណើរការ Brexit។ រដ្ឋមន្ត្រី លោក Davis បាន
 គូសបញ្ជាក់ខ្លាំង ទៅលើសារសំខាន់នៃគំរោងច្បាប់ “លុបចោលមានទំហំធំ” ព្រោះ
 ថា នៅពេលដែលអង់គ្លេសចាកចេញពី EU រួចរាល់នោះ ក្រុងឡុងត្រូវមានសេចក្តី
 កំណត់និងបទដ្ឋានសមស្របជាមួយ EU ទើបស្វែងរកបានទំនាក់ទំនងដៃគូថ្មីផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ