អង់គ្លេសព្រមានស្ថានភាពប្រជាពលរដ្ឋនៃប្រទេសនេះទៅកាន់ស៊ីរីដើម្បីចូលរួម IS

អង់គ្លេសព្រមានស្ថានភាពប្រជាពលរដ្ឋនៃប្រទេសនេះទៅកាន់ស៊ីរីដើម្បីចូលរួម IS - ảnh 1
អង់គ្លេសព្រមានស្ថានភាពប្រជាពលរដ្ឋនៃប្រទេសនេះទៅកាន់ស៊ីរីដើម្បីចូលរួម IS (Metropolitan Police, London)



(VOVworld) – រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Phillip Hammond បានឡើង សម្លេងព្រមានអំពីស្ថានភាពប្រជាពលរដ្ឋនៃប្រទេសនេះជាច្រើននាក់ដែលចង់
ចូលរួមអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) កំពុងរិះរកវិធីទៅកាន់ស៊ីរីឆ្លងកាត់
កាណាដា ដើម្បីជៀសវាងការរកឃើញ។ ថ្លែងមតិនៅសភាជាន់ទាបអង់គ្លេស
រដ្ឋមន្ត្រីការបរ ទេស Hammond បានទទួលស្គាល់ថា៖ បណ្ដាមុខសញ្ញាជ្រុលនិយម
កំពុងប្រើប្រាស់ ល្បិចកលយ៉ាងលំអិតដើម្បីលាក់ខ្លួនពីប៉ូលីស។ ដោយហេតុនេះ បណ្ដាស្ថាប័នសន្តិសុខត្រូវជំរុញ យ៉ាងខ្លាំងការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម។ តាម
ផែនការថ្មីស្តីពីការបង្កើនសន្តិសុខ បណ្ដាក្រុមហ៊ុនអាកាសចរណ៍នៅអង់គ្លេសនឹង
ត្រួតពិនិត្យរាល់កុមារជំទង់ទៅកាន់ទួរគី ដើម្បីដឹងច្បាស់លាស់ថា៖ គេគ្មានបំណង
ចូលរួម IS ទេ។ ផែនការសន្តិសុខនេះត្រូវ បានអនុវត្តក្រោយពីនិស្សិតនារីអង់គ្លេស
ចំនួន ៣ នាក់បានទៅកាន់ទួរគីដើម្បីចូលរួម​អង្គការ IS នៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ