អង់គ្លេសមិនឆ្ពោះទៅកាន់សេណារីយ៉ូរមិនទទួលបានកិច្ចព្រមព្រៀងជាមួយ EU

(VOVWORLD) - នាថ្ងៃទី ១១ តុលា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាងថា៖ រដ្ឋាភិបាលនៃប្រទេសនេះមិនឆ្ពោះទៅកាន់សេណារីយ៉ូរបញ្ចប់ចរចារ ជាមួយសហភាពអឺរ៉ុប (EU) ទាក់ទិនដល់ការចាកចេញពី EU ឬហៅថា Brexit ដោយ មិនទទួលបានកិច្ចព្រមព្រៀងណាមួយឡើយ។
អង់គ្លេសមិនឆ្ពោះទៅកាន់សេណារីយ៉ូរមិនទទួលបានកិច្ចព្រមព្រៀងជាមួយ EU  - ảnh 1 អង់គ្លេសមិនឆ្ពោះទៅកាន់សេណារីយ៉ូរមិនទទួលបានកិច្ចព្រមព្រៀងជាមួយ EU 

(VOVworld) – នាថ្ងៃទី ១១ តុលា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាងថា៖ រដ្ឋាភិបាលនៃប្រទេសនេះមិនឆ្ពោះទៅកាន់សេណារីយ៉ូរបញ្ចប់ចរចារ ជាមួយសហភាពអឺរ៉ុប (EU) ទាក់ទិនដល់ការចាកចេញពី EU ឬហៅថា Brexit ដោយ មិនទទួលបានកិច្ចព្រមព្រៀងណាមួយឡើយ។ លោកស្រី Theresa May បានសង្កត់ ធ្ងន់ថា៖ រដ្ឋាភិបាលកំពុងត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយខាងហិរញ្ញវត្ថុនិង ពាណិជ្ជកម្មសំរាប់ករណីទាំងអស់ ហើយការខ្នះខ្នែងជំរុញដំណើរការចរចារអំពី Brexit ឆ្ពោះទៅកិច្ចព្រមព្រៀងដែលមានផលប្រយោជន៍សំរាប់អង់គ្លេស។ ប៉ុន្តែ នៅការសួរ ដេញដោលនេះ ថ្នាក់ដឹកនាំគណបក្សពលកម្មប្រឆាំង លោក Jeremy Corbyn បានរិះ គន់នាយករដ្ឋមន្ត្រី Theresa May កំពុងដឹកនាំរដ្ឋាភិបាលអង់គ្លេសធ្លាក់ចូលក្នុងស្ថាន ភាពវឹកវរខាងគោលនយោបាយផ្ទៃក្នុងនិង Brexit។ នាថ្ងៃដដែល ថ្លែងមតិនៅ គណៈកម្មាធិការមួយចំណុះរដ្ឋសភាអង់គ្លេសរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Phillip Hammond បានឲ្យដឹងថា៖ រដ្ឋាភិបាលអង់គ្លេសបាននិងកំពុងត្រៀមរៀបចំដំណោះស្រាយសំរាប់ករណីទាំងអស់ដែលអាចកើតមានឡើងព្រមទាំងបដិសេធមតិចាត់ទុកថា៖ ក្រុងឡុងចាប់ផ្តើមប្រើប្រាស់ថវិការរដ្ឋដើម្បីដោះស្រាយបញ្ហាខ្សែព្រំដែននិងគយសំដៅរៀបចំឲ្យករណីអង់គ្លេសនិង EU មិនទទួលបានកិច្ចព្រមព្រៀងអំពី Brexit។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត  EU និងអង់គ្លេសបានផ្ញើសំបុត្រដល់អង្គការពាណិជ្ជកម្មពិភពលោកជូនដំណឹងអំពីគំនិតចែករំលែកយន្តការតូតានាំចូលកសិផលហើយសន្យានឹងសហប្រតិបត្តិការដ៏ទូលំទូលាយនិងបើកចំហជាមួយបណ្ដាដៃគូអន្តរជាតិព្រមទាំងខំប្រឹងប្រែងកាត់បន្ថយការផ្អាកជាបណ្តោះអាសន្នក្នុងសកម្មភាពាណិជ្ជកម្មក្រោយ Brexit៕

ប្រតិកម្មទៅវិញ

ផ្សេងៗ