អង់គ្លេសមាននាយករដ្ឋមន្ត្រីថ្មី
|
អង់គ្លេសមាននាយករដ្ឋមន្ត្រីថ្មី (Image: nlo.vn) |
(VOVworld) – នាថ្ងៃទី ១២ កក្កដា នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron
បានធ្វើជាអធិបតីកិច្ចប្រជុំចុងក្រោយ។ បន្ទាប់នោះ លោក Cameron បានជួបធ្វើ
ជាមួយ ព្រះមហាក្សត្រីយានី Elizabeth ទី ២ ដើម្បីជូនពាក្យលាលែងពីដំណែងជាផ្លូ
វការ។ អ្នកបន្តលោកគឺលោកស្រី Theresa May ក៏បានជួបជាមួយព្រះមហាក្សត្រីយានី
Elizabeth ទី ២ ដើម្បីទទួលភារកិច្ចធ្វើជានាយករដ្ឋមន្ត្រី។ លោកស្រី Theresa May
នឹងបង្កើតរដ្ឋាភិបាល ថ្មីតាមសំណើររបស់ព្រះមហាក្សត្រីយានី។ លោកស្រី Theresa
May អាចតែងតាំងមន្ត្រីជានារីថែមទៀតក្នុងគណៈរដ្ឋមន្ត្រីថ្មីដើម្បីជំរុញសមភាព
ភេទ។ សមាជិកគណៈរដ្ឋមន្ត្រីចាស់ មួយចំនួនអាចនឹងបន្តកាន់ដំណែងនៅគណៈ
រដ្ឋមន្ត្រីថ្មី។ លោកស្រី Theresa May កំពុងស្ថិតក្រោមការដាក់សម្ពាធធ្ងន់ធ្ងរឲ្យ
នាំចេញផែនការអនុវត្តដំណើរចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស៕