អង់គ្លេសមានបំណងចង់បង្កើនការចរចាជាមួយ EU
(VOVWORLD) -រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit លោក Dominic Raab នាថ្ងៃទី ១៩ កក្កដា បានប្រកាសថា លោកមានបំណងចង់បង្កើនការចរចាជាមួយ EU ខណៈដែល ថ្ងៃផុតកំណត់សម្រាប់កិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុប (EU) នាខែតុលា កំពុងខិតជិតមកដល់។
ដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit លោក Dominic Raab(ឆ្វេង) រូបថត៖ AFP / TTXVN |
ក្នុងសេចក្ដីប្រកាសមួយ ដែលបាននាំចេញមុនពេលជំនួបជាមួយប្រធានគណប្រតិភូចរចាទទួលបន្ទុក Brexit របស់ EU លោក Michel Barnier នោះ រដ្ឋមន្ត្រីលោក Raab បានលើកច្បាស់ថា "ខ្ញុំទន្ទឹងរង់ចាំការត្រួតពិនិត្យលម្អិតនូវបញ្ហាទាំងនេះជាមួយថាមពល និងកម្លាំងរស់ ថ្មី។ ខ្ញុំមានបំណងចង់បង្កើនឲ្យមាន កម្ដៅរាល់ការចរចា ព្រមទាំងធានាថាយើងខ្ញុំកំពុងស្ថិនៅទីតាំងល្អបំផុត ដើម្បីទទួលឲ្យបានការព្រមព្រៀងដ៏ល្អប្រសើរមួយ។
មុននេះ នាថ្ងៃដដែល EU បានអំពាវនាវដល់ប្រទេសជាសមាជិក និងសហគ្រាសក្នុងប្លុកនេះឲ្យត្រៀមខ្លួនជាស្រេច សម្រាប់ករណីការចរចារវាង EU និងអង់គ្លេសមិនទទួលបានការព្រមព្រៀងណាមួយ អំពីការដែលអង់គ្លេសចាកចេញពីប្លុកនេះ មុនថ្ងៃផុតកំណត់ គឺថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០១៩ ផងដែរ៕