អង់គ្លេសមានរដ្ឋមន្ត្រីទទួលបន្ទុក Brexit ថ្មី

(VOVWORLD) -រដ្ឋមន្ត្រីទទួលបន្ទុក Brexit ចំនួន ២ រូបនៃជំនាន់មុនបានលាលែងពីតំណែង ដើម្បីបដិសេធនឹងរបៀបទាក់ទង Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May ។
អង់គ្លេសមានរដ្ឋមន្ត្រីទទួលបន្ទុក Brexit ថ្មី - ảnh 1 រដ្ឋមន្ត្រីទទួលបន្ទុក Brexit លោក Stephen Barclay (TTXVN)

នាថ្ងៃទី១៦ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានតែងតាំងអនុរដ្ឋមន្រ្តីសុខាភិបាលលោក Stephen Barclay - ជាមនុស្សម្នាក់ដែលមានទស្សនៈមន្ទិលសង្ស័យអឺរ៉ុប ជារដ្ឋមន្ត្រីទទួលបន្ទុក Brexit ថ្មី។ ជាមួយនឹងការសម្រេចចិត្តនេះលោក Barclay បានក្លាយជាមនុស្សទីបីហើយ ដែលបានកាន់មុខតំណែងឃ្លាំមើលដំណើរការអង់គ្លេសចាក់ចេញពីសហភាពអឺរ៉ុប (EU)។ រដ្ឋមន្ត្រីទទួលបន្ទុក Brexit ចំនួន ២ រូបនៃជំនាន់មុនបានលាលែងពីតំណែង ដើម្បីបដិសេធនឹងរបៀបទាក់ទង Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ