អង់គ្លេសអះអាងធានាការពារបូរណភាពដែនដីរបស់ព្រះរាជាណាចក្រអង់គ្លេស

(VOVWORLD) -  ព្រះរាជាណាចក្រអង់គ្លេសនឹងការពារបូរណភាពដែនដីនឹងក្លាយជាផ្នែកមួយ ក្នុងរាល់កិច្ចព្រមព្រៀងណាមួយដែលទាក់ទងនឹងការចាក់ចេញពីសហភាពអឺរ៉ុប (Brexit) របស់ប្រទេសអង់គ្លេស។ 
អង់គ្លេសអះអាងធានាការពារបូរណភាពដែនដីរបស់ព្រះរាជាណាចក្រអង់គ្លេស - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោក Theresa May

     នេះជាសេចក្តីប្រកាសរបស់ក្រសួងទទួល បន្ទុកបញ្ហារបស់ Brexit នៃប្រទេសអង់គ្លេស ដែលនាំចេញកាលពីថ្ងៃទី៥ខែតុលា។ មជ្ឈដ្ឋានមន្ត្រីអង់គ្លេសនឹងដាក់ចេញជំរើសដើម្បីការពារបូរណដែនដីរបស់ ព្រះរាជាណាចក្រអង់គ្លេស ហើយជម្រើសនេះនឹងសមស្របជាមួយរាល់កិច្ច ព្រមព្រៀងរបស់មជ្ឈដ្ឋានមន្ត្រីប្រទេសនេះនៅឆ្នាំ២០០៧ ដោយអះអាងនឹងគ្មាន របាំងថ្មីណាមួយត្រូវបានដាក់គំនៀបលើតំបន់អៀរឡង់ខាងជើង និងតំបន់នៅ សេសលល់នៃព្រះរាជាណាចក្រអង់គ្លេសឡើយ លើកលែងតែមានការយល់ព្រម ពីស្ថាប័ននីតិប្រតិបត្តិនៅអៀរឡង់ខាងជើងនោះ ។

          ប្រទេសអង់គ្លេសនឹងចាក់ចេញពី EU នៅថ្ងៃទី ២៩ខែមិនាឆ្នាំ២០១៩ ក៏ប៉ុន្តែគិតមកដល់នាបច្ចុប្បន្ន អង់គ្លេសនិង EU នៅតែមិនទាន់សម្រេចបានកិច្ច ព្រមព្រៀងណាមួយដោយសារការខ្វែងគំនិត និងទស្សនៈក្នុងបញ្ហាព្រំដែនរវាង តំបន់អៀរឡង់ខាងជើងចំណុះអង់គ្លេស និងអៀរឡង់ ក៏ដូចជាបញ្ហាពាណិជ្ជកម្ម រវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ